ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតនៅបារាំង៖ លោក Marcon និងលោកស្រី Le Pen ឈ្នះជុំទី១ ឆ្ពោះទៅប្រកួតប្រជែងចុងក្រោយជុំទី២

ចែករំលែក៖

បេក្ខភាពប្រធានាធិបតីបារាំង លោក Emmanuel Macron មេដឹកនាំនិយមកណ្តាល និងមេដឹកនាំនិយមស្តាំ លោកស្រី Marine Le Pen នៅក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងជុំទី១កាលពីថ្ងៃអាទិត្យ គឺទទួលបានសំឡេងខ្ពស់ជាងគេ ។ មេដឹកនាំទាំងពីររូបនេះ នឹងប្រកួតប្រជែងគ្នានៅក្នុងការបោះឆ្នោតជុំទី២ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ បន្តទៀត ដើម្បីក្លាយជាប្រធានាធិបតីបារាំង ។

ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីបានផ្សាយនៅថ្ងៃទី២៤ ខែមេសាថា លទ្ធផលបោះឆ្នោតនៅបារាំងបង្ហាញថា លោក Macron ទទួលបានសំឡេងគាំទ្រ២៣.៧ភាគរយ ខណៈដែលលោកស្រី Marine Le Pen ទទួលបានសំឡេង២១.៧ភាគរយ នៅក្នុងការបោះឆ្នោតជុំទី១ ។

មេដឹកនាំទាំងពីររូបនេះ នឹងត្រូវបានបោះឆ្នោតសម្រេចចុងក្រោយ ជុំទី២ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា ហើយនៅពេលនោះ គេនឹងដឹងថា តើលោក Emmanuel Macron មេដឹកនាំនិយមកណ្តាលនៅបារាំង ឬលោកស្រី Marine Le Pen មេដឹកនាំនិយមស្តាំ ក្លាយជាប្រធានាធិបតីបារាំងពិតប្រាកដនោះ? ៕ ថាច់ យ៉ាត

លោកស្រី Marine Le Pen និងលោក Emmanuel Macron ចំណោម២នាក់នេះ ម្នាក់នឹងក្លាយជាប្រធានាធិបតីបារាំងនៅថ្ងៃទី៧ ខែឧសភា


ចែករំលែក៖