ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម ចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ និងស្ពានឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ Chrey Thom-Long Binh)។
គម្រោងសាងសង់ស្ពាន មិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញ ឆ្លងកាត់ដៃទន្លេបាសាក់ ហៅ ព្រែកជ្រៃធំ ឬ ព្រែកបាក់ដាយ ព្រំប្រទល់កម្ពុជា-វៀតណាមនេះ មានប្រវែង ១,២២៥ ម៉ែត្រ ពីចំណុចប្រសព្វទន្លេបាសាក់ និងព្រែកជ្រៃធំ ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល តភ្ជាប់ពីផ្លូវជាតិលេខ២១ ក្នុង ខេត្តកណ្តាល ទៅនឹងផ្លូវជាតិលេខ៩៥៦ ក្នុងខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដោយចំណាយអស់ទឹកប្រាក់ប្រមាណជាង ៣៦លានដុល្លារអាមេរិក ៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1312122712169556/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1312115725503588/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1312087308839763/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1312080805507080/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1312047955510365/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1311988765516284/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1311979562183871/” width=”600″ height=”400″ onlyvideo=”1″]