ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបងប្រុសបង្កើតម្នាក់ទៀតគេចខ្លួនបាត់ ដោយជាប់ចោទពីបទរំលោភសេពសតិវះនារីម្នាក់បានសម្រេចតាំងពីមុនចូលឆ្នាំប្រពៃណីខ្មែរហូតមកដល់មកដល់ព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០៧ទើបបែកការដល់ឳពុកម្តាយខាងស្រីប្តឹងសមត្ថកិច្ចតែម្តង។
នារីរងគ្រោះឈ្មោះវ.ស.ន. អាយុ១៧ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ។
ចំណែកជនសង្ស័យឈ្មោះឆក់ ឃុនឆាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល លេខ២៦ ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ រីឯបងប្រុសបង្កើតឈ្មោះឆក់ ចាន់នី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់ជាមួយគ្នា មានស្រុកកំណើតនៅភូមិភ្នំកុង ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត។
តាមសម្តីឈ្មោះជនសង្ស័យឈ្មោះឆក់ ឃុនឆាង បានអោយដឹងថា រួបគាត់ និងនារីរងគ្រោះបានស្រឡាញ់គ្នាអស់រយះពេល៧ខែមកហើយ តែឪពុកម្តាយមិនដឹងទាំងសងខាង ហើយពួកគេក៏ធ្លាប់រួមរ័ក្សជាមួយគ្នាច្រើនដងមកហើយដោយលួចលាក់ ។
បន្ទាប់មក រួបគាត់បានទៅរៀបការនៅខេត្តមណ្ឌលគីរីបាត់ ។ ក្រោយមកបងប្រុសរបស់គាត់(ជនសង្ស័យ)ក៏បានមានទំនាក់ទំនងជាមួយនារីរងគ្រោះរហូតឈានដល់ការរួមរ័ក្សបាន៣ដងថែមទៀត តែពុំមានអ្នកណាដឹងនោះទេ ។
លុះក្រោយចូលឆ្នាំ ពេលមកពីស្រុកវិញ ពួកគេក៏បានជួបគ្នាសារជាថ្មីដោយមានឱកាសស្ងាត់នៅក្នុងបន្ទប់តែ២នាក់ ទើបពួកគេរួមរ័ក្សនឹងគ្នាម្តងទៀតជាលើកចុងក្រោយ រហូតមកដល់ថ្ងៃកើតហេតុ ទើបបែកការដល់ឪពុកខាងស្រី ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ឈ្មោះ ឆក ឃុនឆាង តែម្តង ដោយឡែកឈ្មោះ ឆក់ ចាន្នី បានគេចខ្លួនបាត់។
ប្រភពបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ ពូបង្កើតរបស់នារីរងគ្រោះបានឃើញក្មួយស្រីរបស់គាត់សម្ងំដេកនៅតែក្នុងបន្ទប់មិនចេញក្រៅ ទើបហៅសួរនាំ ពេលនោះនាងបានប្រាប់ថាមិនស្រួលខ្លួន ទើបពូរបស់នាងនៅតែជជីកសួររហូតដឹងពីចម្លើយពិតថា ជនសង្ស័យ២នាក់បងប្អូនបានរំលោភនាងបូកនៅពលក្រោយចូលឆ្នាំខ្មែរនោះ ទើបប្តឹងសមត្ថកិច្ចឃាត់ខ្លួនម្នាក់ជាប្អូន ចំណែកបងប្រុសនោះបានគេចខ្លួនបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំជនសង្ស័យមកសួរនាំនៅប៉ុស្តិ៍ចោមចៅ ៕ សុខាសែនជ័យ