ព័ត៌មានទាន់ហេតុការណ៍៖

ក្តីបារម្ភរបស់អាមេរិកខ្លាចរុស្ស៊ីវាយដណ្តើមមហាអំណាចទីមួយ ទើបបញ្ជូនយន្តហោះចម្បាំង F-35ទៅកៀក

ចែករំលែក៖

គេហទំព័រ Defencenews បានផ្សាយថា ទាហានអាមេរិក កាលពីថ្ងៃទី២៥ ខែមេសា បានបញ្ជូនយន្តហោះចម្បាំង F35 ជាច្រើនគ្រឿង ដែលជាយន្តហោះចម្បាំង ថ្មីបំផុតរបស់អាមេរិក ចូលទៅកៀកប្រទេសរុស្ស៊ី ។

តាមប្រភពព័ត៌មានខាងលើបញ្ជាក់ថា ទាហាន អាកាសអាមេរិក នឹងបញ្ជូនយន្តហោះដ៏ទំនើបនេះ ទៅកាន់ទីតាំងទ័ពអាកាស Amari ប្រទេស អិស្តូនៀ ដែលនៅមិនឆ្ងាយប៉ុន្មានពីប្រទេសរុស្ស៊ី ។ គោលដៅនៃការបញ្ជូនយន្តហោះចម្បាំងខាងលើរបស់អាមេរិក គឺដើម្បីចូលរួមហ្វឹកហាត់ជាមួយប្រទេសសម្ពន្ធមិត្ត នៅជាប់ព្រំដែនប្រទេសរុស្ស៊ី។

អ្នកនាំពាក្យ កម្លាំងទាហានអាកាសអាមេរិកបានឲ្យដឹងថា ការដាក់ពង្រាយយន្តហោះ ចម្បាំង ខាងលើ ក្នុងគោលដៅ ជួយការពារដល់ប្រទេសជាសម្ពន្ធមិត្ត ។ ព័ត៌មានពាក់ព័ន្ធនឹងការបញ្ជូនយន្តហោះនោះ នឹងត្រូវប្រកាសឲ្យដឹងពេលយន្តហោះ ទៅដល់ទីតាំងនៅក្នុងប្រទេស អិស្តូនៀ។

នៅពេលនេះ អាមេរិក បានបញ្ជូនអាវុធទំនើបៗ កាន់តែច្រើនចូលទៅកៀកទឹកដីរុស្ស៊ី ដោយ អាមេរិក មើលឃើញថា រុស្ស៊ីមានសកម្មភាពជាច្រើន ដែលជាការប្រឆាំងនឹងអាមេរិក ក្នុងនោះមានទាំងការបញ្ជូន យន្តហោះទម្លាក់គ្រាប់បែកចូលទៅកៀកទឹកដីអាមេរិក និងការបញ្ជូនទាហាន និង អាវុធទៅជាប់ព្រំដែនប្រទេសរុស្ស៊ី។

ហេតុការណ៍ខាងលើបានបង្ហាញយ៉ាងច្បាស់ថា អាមេរិកកំពុងតែដាក់គំនាបទៅលើប្រទេសរុស្ស៊ី កុំឲ្យជ្រៀតជ្រែកចូលកិច្ចការ រក្សាសន្តិសុខ របស់អាមេរិកនៅលើពិភពលោក។ ទាំងនោះ ក៏ជាក្តីបារម្ភរបស់អាមេរិក ខ្លាចរុស្ស៊ីវាយបកទៅលើអាមេរិក ដើម្បីដណ្តើម ប្រទេសមហាអំណាចទីមួយ នៅពេលដែលអាមេរិកជាប់រវល់ ក្នុងសង្គ្រាម ជាមួយកូរ៉េខាងជើងជាដើម ។

ក្រុមអ្នកវិភាគបានលើកឡើងថា អាមេរិកបានដឹងយ៉ាងច្បាស់ពីចេតនារបស់រុស្ស៊ី ទើបអាមេរិកបង្កើត អាវុធនៅក្បែរប្រទេសរុស្ស៊ី ងាយស្រួលក្នុងការវាយបក ប្រសិនបើរុស្ស៊ីមានសកម្មភាពប្រឆាំងអាមេរិកនោះ៕


ចែករំលែក៖