ភ្នំពេញ៖ កាលពីវេលាម៉ោង៦និង១០នាទី ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានប៉ុស្តិ៍ទួលស្វាយព្រៃ១ ចុះឆែកឆេរ និងត្រួតពិនិត្យ ជនជាតិចិន និងជនជាតិវៀតណាមសរុប១០៨នាក់ រស់និងធ្វើការគ្មានច្បាប់ ស្ថិតនៅក្នុង ផ្ទះ លេខ ៣៥តាមបណ្តោយផ្លូវ៣៦៨ក្នុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យ និងឆែកឆេរនេះ ដឹងនាំដោយ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំង អគ្គនាយកដ្ឋានអន្តប្រវេសន៍និងកម្លាំងមូលដ្ឋានប៉ុស្តិ៍ទួលស្វាយព្រៃ១ ចុះមកត្រួតពិនិត្យ និងឆែកឆេរជនជាតិចិន និងជនជាតិវៀតណាមសរុប១០៨មករស់នៅនិងធ្វើការខុសច្បាប់ រកឃើញជនបរទេសចំនួន១០៨នាក់ ចិន៩០នាក់ ស្រី០៦នាក់ វៀតណាម១៨នាក់ ស្រី០៤នាក់ ការពិនិត្យជាក់ស្តែង ជនជាតិចិនមានលិខិតឆ្លងដែនតែចំនួន៣៧នាក់ មានទិដ្ឋាការតែគ្មានសៀវភៅការងារ អ្នកគ្មានលិខិរឆ្លងដែនត្រូវបាននាំមកនាយកដ្ឋានសើបអង្កេតដើម្បីត្រួតពិនិត្យ ដោយឡែកជនជាតិវៀតណាម១៨នាក់ ក៏ត្រូវនាំខ្លួនមកនាយកដ្ឋានដោយពួកគេភាគច្រើនគ្មានលិខិតស្នាមត្រឹមត្រូវទេ ។
បច្ចុប្បុន ជនបរទេសទាំងនេះ ត្រូវ បញ្ជូន ទៅ កាន់ នាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បី បន្ត នីតិ វិ ធី ៕ ស រស្មី