ព័ត៌មានទាន់ហេតុការណ៍៖

រយះពេល១០នៅក្នុងក្របខ័ណ្ឌ Premier League របស់ឆ្មាខ្មៅ Sunderland បានបញ្ចប់

ចែករំលែក៖

ក្រុមឆ្មាខ្មៅ Sunderland បានក្លាយទៅជាក្រុមដំបូងគេបង្អស់នៅក្នុងរដូវកាលនេះ ដែលធ្លាក់ទៅលេងនៅក្នុងក្របខណ្ឌ័អង់គ្លេស Championship ដោយពុំទាន់ចប់រដូវកាលឡើយ។

រយៈពេល១០ឆ្នាំនៅក្របខ័ណ្ឌ Premier League របស់ Sunderland បានឈានដល់ទីបញ្ចប់កាលពីរាត្រីថ្ងៃសៅរ៍ បន្ទាប់ពីប្រកួតចាញ់ក្រុម Bournemouth ១ទល់នឹង០នៅក្នុងទឹកដីរបស់ខ្លួន ហើយវាក៏ជាបរាជ័យជាលើកទី២៣ នៅរដូវកាល២០១៦-២០១៧។

ក្រុមឆ្មាខ្មៅទទួលបាន២១ពិន្ទុក្នុងចំណោម៣៤ប្រកួត ហើយកំពុងតែឈរបាតតារាងក្រោមក្រុមដែលមានសុវត្ថិភាព Hull Cityចំនួន១៣ពិន្ទុ ខណៈនៅសល់តែ៤ប្រកួតទៀតប៉ុណ្ណោះមុនចប់រដូវកាល ។

ទោះបីជាក្រុមឆ្មាខ្មៅឈ្នះទាំង៤ប្រកួតចុងក្រោយនោះក្តី ក៏ពួកគេមិនអាចនៅក្នុងក្របខណ្ឌ័អង់គ្លេស Premier Leagueបានដែរ ៕ ដេវីត


ចែករំលែក៖