ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវ២នាក់ត្រូវសមត្ថកិច្ចនគរបាលឃាតខ្លួនពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាម ៖ ក្មេងស្ទាវ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃការិយាល័យប្រឆាំងគ្រឿងញៀនបានរួមសហការជាមួយការិយាល័យការពារ និងអន្តរាគមន៍រួមជាមួយនឹងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ឃាត់ខ្លួនកាលពីវេលាម៉ោង០៤និង១៥នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីចាត់ចែងឲ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់នៅ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ សូ លាក់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងខេត្តសៀមរាប ជនសង្ស័យទី២. ឈ្មោះ ញូង ផានិត ហៅឆុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ក្រោយឃាតខ្លួនបានដកហូតសម្ភារមាន ទូរសព្ទដៃចំនួន មួយគ្រឿងនិងពិនិត្យមានសារធាតុញៀននៅក្នុងខ្លួន ៕ ប៊ុន រិទ្ធី


ចែករំលែក៖