កីឡាករ Xavi Hernandez អតីតកីឡាករខ្សែបម្រើក្រុមបាល់ទាត់ Barcelona បានជួយឲ្យក្រុមថ្មីរបស់ខ្លួនលើកពានជាលើកដំបូង ចាត់តាំងពីផ្ទេរមកកាន់ទឹកដីប្រទេសកាតា (Qatar) កាលពីឆ្នាំ២០១៥ ។
ទោះបីជាមានអាយុ៣៧ឆ្នាំទៅហើយក្ដីកីឡាកររូបនេះនៅតែអាចជួយជ្រោមជ្រែងក្រុម Al Sadd ទទួលជ័យជម្នះទៅលើក្រុម El Jaish ក្នុងលទ្ធផល ២ទល់១ ក្លាយជាម្ចាស់ពានរង្វាន់ Qatar Cup 2017 កាលពីថ្ងៃចន្ទ។ រឿងដែលជួនគ្នានេះផងដែរ នោះកំពូលកីឡាកររបស់ជម្រើសជាតិ អេស្ប៉ាញ Xavi Hernandez បានជួបប្រកួតប្រកួតជាមួយនឹងអតីតមិត្តរួមក្រុម Barcelona ជាមួយគ្នាគឺកីឡាករ Seydou Keita ដែលជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រដែលអ្នកទាំង២នេះធ្លាប់ជោគជ័យជាមួយគ្នាជាខ្លាំកាលពី ៤ឆ្នាំមុន ក៏ប៉ុន្តែគ្រានោះ Seydou Keita បានចាកចេញមកកាន់លីកប្រទេសចិន។
ក្រោយចប់ការប្រកួតកីឡាករ Xavi បាននិយាយថា “ខ្ញុំមានមោទនភាពចំពោះការឈ្នះពានរង្វាន់លើកដំបូងរបស់ខ្ញុំ ជាមួយនឹងក្រុមនៅប្រទេសកាតាផងដែរ ហើយខ្ញុំសង្ឃឹមថា ក្រុមនេះនៅតែបន្តធ្វើ បានយ៉ាងល្អក្នុងគោលបំណងដើម្បីឈ្នះពានរង្វាន់ Emirate មួយទៀត ។ ម្យ៉ាងទៀតខ្ញុំចង់អរគុណដល់អ្នកគាំទ្ររបស់ Al Sadd ទាំងអស់ដែលបានចូលរួមការប្រកួតនេះនិងគាំទ្រក្រុម El Jaish ដែល ពួកគេមានតួនាទីធំបំផុតក្នុងការទទួលជ័យជម្នះពានរង្វាន់របស់យើង” ។
គួរបញ្ជាក់ថា កីឡាករ Xavi Hernandez បានបាត់ឈ្មោះពីក្រុមជម្រើសជាតិកាលពីចុងឆ្នាំ ២០១៤មកម្លេ៉ះ បន្ទាប់ពីមុនពេលសម្រេចចិត្តមកលេងក្នុងប្រទេស កាតា ប៉ុន្តែស្នាដៃដ៏អស្ចារ្យរបស់កីឡាកររូបនេះគឺការជួយក្រុមជម្រើសជាតិ អេស្ប៉ាញលើកពានរង្វាន់បាល់ទាត់ FIFA World Cup ជាលើកដំបូងក្នុងប្រវិត្តសាស្រ្តកាលពីឆ្នាំ២០១០ និងការឈ្នះពាន រង្វាន់ក្នុងទ្វីបអឺរ៉ុបជាច្រើនផងដែរ ។ កីឡាកររូបនេះត្រូវបានគេចាត់ចំណាត់ថ្នាក់ថា ជាកីឡាករខ្សែបម្រើល្អបំផុតក្នុងពិភពលោកផងដែរដែលជាវីរបុរសរបស់ Barcelona ៕ ដេវីត