ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើPhilippe Coutinho របស់ហង្សក្រហមសង្ឃឹមថា នឹងអាចវិលត្រឡប់មកជួយក្រុមវិញឆាប់ៗ

ចែករំលែក៖

ខ្សែបម្រើសញ្ជាតិប្រេស៊ីល Philippe Coutinho របស់ក្រុម Liverpool សង្ឃឹមថា នឹងអាចវិលត្រឡប់ចូលលេងវិញ ក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីរងរបួសត្រូវដូរចេញ អំឡុងប្រកួតឈ្នះ Watford ១-០។

កីឡាករវ័យ២៤ឆ្នាំរូបនេះត្រូវ បានដូរចេញនៅនាទីទី១៥ ជំនួសវិញដោយ Adam Lallana បន្ទាប់ពីបង្ហាញអាការឈឺចាប់ខ្លាំង ក្រោយប៉ះទង្គិចជាមួយខ្សែការពារក្រុម Watford ចំភ្លៅ។

ក្រោយចប់ការប្រកួតអ្នកចាត់ការទូរទៅក្រុមហង្សក្រហមលោក Juergen Klopp បាននិយាយថា “Coutinho ឈឺចាប់ខ្លាំងសង្ឃឹមថា វាមិនធ្ងន់ធ្ងរទេ ប៉ុន្តែតាមពិតគាត់ពិតជាឈឺខ្លាំងណាស់ ហើយមិនអាចបន្តការប្រកួតបានឡើយ។ គ្រប់គ្នាបានឃើញហើយថា គាត់បានព្យាយាមចង់លេងបន្ត ប៉ុន្តែនៅតែមិនអាច”។

ចំណែក Coutinho វិញបានសរសេរសារខ្លីលើបណ្តាញសង្គម Instagram ថា “អរគុណដល់អ្នកគ្រប់គ្នា សម្រាប់ការគាំទ្រ។ វាមិនមែនជារបួសធ្ងន់ធ្ងរនោះទេ” ៕ ដេវីត


ចែករំលែក៖