លោក Jose Mourinho គ្រូបង្វឹករបស់ក្រុមបិសាចក្រហមថានឹងប្រើប្រាស់កីឡាករ Smalling ឬកីឡាករ Jones ដែលអ្នកទាំង២កំពុងរបួសប្រអប់ជើងទៀតនោះ គឺអាចនឹងមានម្នាក់ត្រូវតែត្រឡប់មកជួយក្រុមវិញក្នុងជំនួបជាមួយ Celta Vigo របស់អេស្ប៉ាញក្នុងពានរង្វាន់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League ជើងទី១។
ក្រោយពីកីឡាករ Luke Shaw របួសកាលពីប្រកួតជាមួយក្រុម Swansea មកធ្វើឲ្យខ្សែការពារក្រុមនេះកាន់តិច ខណៈដែលការប្រកួតក្រោយៗត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាពជាហេតុនាំឲ្យលោក Jose សម្រេចចិត្តដូច្នេះ។ កីឡាករ Smalling និង Jones មិនទាន់ជាពីរបួសបាន១០០ភាគរយនៅឡើយទេ ប៉ុន្តែមកដល់ពេលនេះកីឡាករទាំង២រូបនេះអាចនឹងត្រឡប់មកជំរុំហ្វឹកហាត់វិញក្នុង ពាក់កណ្ដាលខែ ឧសភាខាងមុខនេះ។ ហេតុនេះហើយក្រុមបិសាចក្រហមអាចនឹងពិបាកក្នុងការរកកីឡាករខ្សែបម្រើ និងកីឡាករខ្សែការពារក្នុងជំនួបដ៏សំខាន់នេះ។
លោក Jose Mourinho បាននិយាយថា “ខ្ញុំនឹងជឿថាពួកគេនឹងធ្វើតាមការកោះហៅរបស់ខ្ញុំ តែបើមិនដូច្នេះទេ ពួកយើងនៅសល់តែ Darmian ម្នាក់គាត់លេងខាងក្រោមការពារកណ្ដាល ហើយខ្ញុំនឹងជ្រើសយក Carrick ឬក៏ Alex មកលេងក្នុងតំបន់នេះ អ្វីដែលសំខាន់ទៀតនោះកីឡាករ Marouane Fellaini និង Paul Pogba សុទ្ធសឹងតែអាច្រឡប់មកជួយក្រុមវិញបានក្នុងពេលខាងមុខនេះ។
សូមបញ្ជាក់ថា ក្រុម Manchester United កំពុងជួបការលំបាកដោយសារកីឡាករចំនួន១១នាក់រងរបួសដែល ៥នាក់អាចនឹងត្រឡប់មកចូលរួមប្រកួតឲ្យក្រុមសម្រាប់ជំនួបក្នុងជើងទី១ និង ៦នាក់នៅមិនទាន់ដឹងលទ្ធផលនៅឡើយទេ។ ជំនួបប្រកួតជើងទី១រវាងក្រុមបិសាចក្រហមនឹងក្រុម Celta Vigo នៅធ្វើឡើងនៅវេលាម៉ោង២និង៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែឧសភា ក្នុងពហុកីឡដ្ឋាន Estadio de Balaídos របស់ក្រុម Celta Vigo ៕ ដេវីត