ជាមួយនឹង hardware របស់កុំព្យូទ័រក្រុមហ៊ុន Microsoft បានព្យាយាមធ្វើអ្វីអោយខុសគ្នាជានិច្ច។ Surface និង Surface Pro ជាប្រភេទ laptop កូនកាត់ដែលមានលក្ខណៈពិសេសអាចប្រើជា tablet ក៏បាន ។ Surface Book បានច្នៃប្រឌិតជាមួយនឹងអេក្រង់ធំជាងមុន មានគន្លាក់ត្រចៀកទ្វារតែមួយ និង hardware ដែលមានអនុភាព។ ជាមួយនឹង Surface Laptop ដែលត្រូវបានលេចធ្លាយកាលពីយប់មិញ និង ព្រឹកនេះបានប្រកាសជាផ្លូវការ ។
Surface Laptop រួមបញ្ចូលជាមួយអេក្រង់ PixelSense 13,5 អ៊ីញ ជាប្រភេទ touchscreen (ស្លាកសញ្ញាម៉ាករបស់ក្រុមហ៊ុន Microsoft សម្រាប់បច្ចេកវិទ្យាអេក្រង់តែមួយគត់របស់ខ្លួន) ក្តារចុចដណ្តប់ដោយ Alcantara ជាមួយក្រណាត់យ៉ាងទន់ល្មើយ។ វាត្រូវបានបំពាក់ដោយ Intel Core i5 ថ្មីបំផុត និង Core i7 CPUs ហើយវាអាចផ្ទុកនៅក្នុង SSD ដល់ទៅ1TB (ដែលរួមបញ្ចូលគួរឱ្យកត់សម្គាល់ដោយផ្ទាល់ទៅលើ motherboard នេះ) ។
Surface head របស់ Microsoft លោក Panos Panay បានអះអាងថា Core i5 Surface Laptop នេះគឺលឿនជាង MacBook Air 50 ភាគរយ ហើយទំងន់ស្រាលជាងមុន ថ្មអាចប្រើបានជាង 14 ម៉ោង ពិតជាប្រើបានយូរជាងផលិតផលផ្សេងៗទៀត។ រឿងមួយដែលអ្នកនឹងមិនឃើញនៅលើ Surface Laptop រន្ធ Speaker ។ ក្រុមហ៊ុន Microsoft បានច្នៃ Speaker ឱ្យសមជាមួយនឹងគ្រាប់ចុចដែលនៅពីក្រោយ ដោយលោក Panay អះអាងថា Speaker មានសំឡេងច្បាស់និងងុំល្អ។ ដូច្នេះ Surface Laptop ថ្មីរបស់ Microsoft មានលក្ខណៈពិសេសច្រើនជាង MacBooks របស់ Apple តែយើងនឹងចាំមើល ថាតើ Apple នឹងលើកយកផលិតផលអ្វីប្លែកថ្មីទៀត ដើម្បីយកមកប្រកួតប្រជែងនៅលើទីផ្សារ ៕ ហេង លក្ខិណា