ភ្នំពេញ: ទីតាំងហាងលក់គុយទាវមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៧ (ផ្លូវសុកហុក) កែងផ្លូវលេខ១៣៤ ក្បែរនឹងប៉ុស្តិ៍រដ្ធបាលនគរបាលសង្កាត់មនោរម្យ ប្រមាណជា១៥ម៉ែត្រពីគ្នា កំពុងបើកដំណើរការលេងល្បែងសុីសង ប្រភេទឡូតូឡាយផ្ទាល់តាមអនឡាញ ដែលសុីសងគ្នាក្នុងរយះពេលបីនាទីម្តង ។
ការចាក់ភ្នាល់សុីសងគ្នានេះមិនកំណត់ឡើយ ចាក់តាមចិត្ត ហើយសុីសងលុយសុទ្ធផ្ទាល់ភ្លាមៗ ដោយសេរី និងបើកចំហរ មិនមានការក្រែងរអាអ្វីបន្តិចចំពោះអាជ្ញាធរដែនដី ជាពិសេសទៀតនោះគឺមិនព្រឺទៅនឹងគោលនយោបាយភូមិ_សង្កាត់មានសុវត្តិភាពរបស់រាជរដ្ធាភិបាល ថែមទាំងបទបញ្ជារបស់សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ធមន្ត្រី រដ្ធមន្ត្រីក្រសួងមហាផ្ទៃដែលបានដាក់ចេញនូវរយះពេលថ្មីៗនេះស្តីពីការបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទទៅបណ្តាអាជ្ញាធរទូទាំងប្រទេស ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ធនៅក្បេរនោះបានប្រាប់អោយដឹងថា ម្ចាស់ទីតាំងល្បែងសុីសងខាងនេះគឺជាមន្ត្រីនគរបាលពាក់សក្កិបួនកន្លះ (វរសេនីយ៍ទោ) នៅក្រសួងមហាផ្ទៃទៀតផង ។
លោក យ៉ង់ ចាន់ថា នាយប៉ុស្តិ៍នគរបាលសង្កាត់មនោរម្យបានប្រាប់នគរវត្តតាមទូរសព្ទ័ថា គាត់បានទៅសួរដែរ តែខាងម្ចាស់ទីតាំងបានបង្ហាញ និងច្បាប់អនុញាតអោយបើក មកអោយគាត់។
ដោយឡែកលោកនេត សុីថុន អធិការនគរបាលខណ្ឌ៧មករាបានប្រាប់ែលថា លោកនឹងអោយមន្ត្រីរបស់លោកចុះទៅមើល ។ រីឯលោក លីម សុភាអភិបាលនៃគណះអភិបាលខណ្ឌ៧មករាមិនបានឆ្លើយតបអ្វីច្រើននោះទេ គ្រាន់ឆ្លើយថា អូខេ អូខេ ។
រាល់ពាក្យថាល្បែងសុីសងត្រូវបានច្បាប់ហាមប្រាមចុះហេតុអ្វីបានទីទាំងខាងលើនេះអះអាងថាមានច្បាប់អនុញាតិមកប្រាប់អាជ្ញាធរទៅវិញចុះអ្វីដែលរដ្ធាភិបាលបានដាក់នូវគោលនយោបាយភូមិ_សង្កាត់មានសុវត្តិភាពនិងបទបញ្ជាររបស់សម្តេចក្រឡាហោមស ខឹង ម្តេចវិញទៅនេះជាការលើកសួររបស់ប្រជាពលរដ្ធ ហើយពួកគាត់សូមណូមពរដល់អាជ្ញាដែនដីជួយមើលទីទាំងខាងលើនេះផង ៕ សសម