ទីក្រុងជីកាហ្គោគឺជាទីក្រុងធំទី៣របស់អាមេរិក កំពុងប្រឈមនឹងអសន្តិសុខយ៉ាងខ្លាំង ចាប់តាំងពីដើមឆ្នាំ២០១៧ មកទល់ ពេលនេះគឺមានមនុស្ស ដល់ទៅ១៧២នាក់ ស្លាប់ ក្នុងការបាញ់ប្រាហារ ៩៥៤ករណី។ ករណីខាងលើមិនគិតពីការបាញ់ប្រហារនៅ មហាវិថី ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ថាប័នផ្សេងឡើយ។
សារព័ត៌មាន Chicago Tribune បាន ផ្សាយថា មានមនុស្ស ជាង១០០០នាក់ ក្លាយទៅជាជនរងគ្រោះនៅក្នុងអំពើបាញ់ប្រហារ នៅក្នុងទីក្រុងជីកាហ្គោ ក្នុង រយៈពេល៤ខែដើមឆ្នាំ២០១៧។ ការ បាញ់ប្រហារនៅទីក្រុងជីកាហ្គោ បានបំបែកឯតទគ្គកម្ម ដោយកាលពីឆ្នាំ២០១៦មានករណីបាញ់ប្រហារ ៧៥០លើក គឺ ជាចំនួនខ្ពស់បំផុត មិនធ្លាប់មានរយៈពេល ២ទសវត្សកន្លងមក តែនៅឆ្នាំ២០១៧គឺ កើនឡើងខ្ពស់គួរឲ្យបារម្ភ។
ភាគច្រើនការបាញ់ប្រហារកើតឡើងនៅក្នុងតំបន់ក្រីក្រ ក្នុងក្រុង ក្នុងនោះមាន ទាំងការបាញ់ប្រហារ រវាងក្រុមបងធំ ដើម្បី ដណ្តើមទីតាំងគ្រប់គ្រង។
នៅពេលនេះដែរមន្ត្រីទីក្រុងជីកាហ្គោបានជ្រើសរើសបុគ្គលិកសន្តិសុខបន្ថែម ១០០០នាក់ទៀត ដើម្បីការពារការបាញ់ ប្រហារ នៅក្នុងក្រុងនេះ។
សកម្មភាពខាងលើ ធ្វើឲ្យពលរដ្ឋដែលធ្លាប់គាំទ្រអតីតប្រធានាធបិតីអូបាម៉ា មាន ការខឹងសម្បាយ៉ាងខ្លាំង ដែលមិនអាច ចេញច្បាប់ហាមឃាត់ការប្រើប្រាស់អាវុធបាន ។ នេះក៏ជាលទ្ធផលដែល លោកត្រាំគាំទ្រឲ្យពលរដ្ឋអាមេរិកប្រើប្រាស់កាំភ្លើង ដើម្បីការពារខ្លួន។
នេះគ្រាន់តែជាសកម្មភាពបាញ់ប្រហារនៅក្នុងរដ្ឋមួយប៉ុណ្ណោះ នៅមានរដ្ឋជាច្រើន ទៀតរបស់អាមេរិក ក៏រងការបាញ់ប្រហារសម្លាប់មនុស្សយ៉ាងច្រើនដូចគ្នាដេរ។ ជាក់ស្តែងការបាញ់ប្រហារនៅរដ្ឋតិចសាស់ កាលពីថ្ងៃទី៣ខែឧសភា បណ្តាលឲ្យ មនុស្ស២នាក់ស្លាប់ ក្នុងសាលារៀន North Lake ទីក្រុង Irving ស្ថិតក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។
ហេតុការណ៍ដែលបាន កើតឡើងនៅ វេលាព្រឹក ថ្ងៃពុធ ខ្មាន់កាំភ្លើងម្នាក់ និង មនុស្សម្នាក់ផ្សេងទៀត ត្រូវបានបាញ់សម្លាប់នេះបើយោងតាមការអះអាង របស់មន្ត្រី ប៉ូលិសក្នុងតំបន់ ។
សាលា North Lake ដែលត្រូវបាន ប្រកាស ភាពអាសន្ន ហើយភ្លាមៗក្រុម ប៉ូលិស បានសម្រុកចូលមកដល់កន្លែង កើតហេតុ ប៉ុន្តែបានត្រឹមតែឃើញ សាក សពទាំង ២នាក់ប៉ុណ្ណោះ ហើយការបើក ការស៊ើបអង្កេត រកមូលហេតុប្រាកដនៃ ការបាញ់ប្រហារនេះ កំពុងចាប់ផ្តើមធ្វើ ឡើងផងដែរ ៕ ម៉ែវ សាធី