ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសាលាខេត្ត និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាជាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងទីរួមខេត្តត្បូងឃ្មុំ ដែលទើបសាងសង់រួចរាល់ថ្មីៗនេះ ។

ខេត្តត្បូងឃ្មុំ គឺជាខេត្តថ្មីមួយដែលបានបំបែកចេញពីខេត្តកំពង់ចាម មានផ្ទៃដីសរុប ៥,២៥០.៥១គីឡូម៉ែត្រក្រឡា មានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពង់ចាម ខាងត្បូងជាប់នឹងខេត្តព្រៃវែង ខាងជើងជាប់នឹងខេត្តក្រចេះ ខាងកើតជាប់ប្រទេសវៀតណាម។ ខេត្តនេះចែកចេញជា ៦ស្រុក ០១ក្រុង ៦២ឃុំ ០២សង្កាត់ ៨៧៣ភូមិ មានប្រជាពលរដ្ឋសរុប ១៨៤,០០០គ្រួសារ ស្មើនិង ៨៤៤,០០០នាក់។

គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ (Live) ពិធីនេះនៅម៉ោង ៨:០០នាទីព្រឹក ពីទីរួមខេត្តត្បូងឃ្មុំ៕

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ

 

[fbvideo link=”https://www.facebook.com/huns
encambodia/videos/1327983307250163/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1327969400584887/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1327957987252695/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1327939620587865/” width=”600″ height=”400″ onlyvideo=”1″]
ចែករំលែក៖