រដ្ឋាភិបាលរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ បាននិយាយទៅកាន់ មន្ត្រី រដ្ឋាភិបាលចិនថា លោកត្រាំ ត្រៀមខ្លួនស្វាគមន៍មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ក្នុងជំនួបនៅអាមេរិក ប្រសិនបើ កូរ៉េខាង ជើង ព្រមបោះបង់កម្មវិធីបរមាណូនិងមីស៊ីលនោះ។
ការប្រកាសខាងលើរបស់អាមេរិក ក្នុងពេលដែលជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ចិន ស្តីពីដំណោះស្រាយល្អបំផុតសម្រាប់បញ្ចប់វិបត្តិ នៅឧបទ្វីបកូរ៉េ។ ក៏ប៉ុន្តែមន្ត្រី អាមេរិកបញ្ជាក់ថា ការវាយប្រហារដោយ យោធា ក៏ត្រូវបានឡើងគម្រោងដើម្បីបញ្ចប់កម្មវិធីបរមាណូរបស់កូរ៉េខាងជើងដែរ។
សកម្មភាពខាងលើបានបង្ហាញយ៉ាង ច្បាស់ថា គោលដៅរបស់អាមេរិក គឺកូរ៉េខាងជើងត្រូវតែបោះបង់កម្មវិធីបរមាណូ ជា ដាច់ខាត បើទោះជាប្រើវិធីសាស្ត្រណាក្តី គឺត្រូវតែបោះបង់ចោល ទាំងការចរចារនិង យោធា។
សកម្មភាពចង់ពិភាក្សាជាមួយកូរ៉េខាងជើង របស់លោកត្រាំ បានបង្ហាញពីផ្លូវមួយដល់មេដឹកនាំកូរ៉េខាងជើងថា បើមិនចង់ឲ្យ អាមេរិកវាយប្រហារ គឺត្រូវតែ ពិភាក្សាជា មួយអាមេរិក ។ចំណែកការទទួលស្គាល់ កូរ៉េខាងជើងជាប្រទេសបរមាណូនោះគឺ អាមេរិកមិនព្រមឡើយ។
កាលពីដើមខែឧសភា ប្រធានាធិបតីអាមេរិកក៏បានបញ្ជាក់ផងដែរថា នឹងមានជំនួបជាមួយ មេដឹកនាំកូរ៉េខាងជើង ក្នុង ពេលសមស្របណាមួយ។ អាមេរិកបាន ស្នើ ដល់កូរ៉េខាងជើង ថា ត្រូវបោះបង់កម្មវិធីបរមាណូ និងមីស៊ីល ហើយអាមេរិក សន្យាមិន ផ្លាស់ប្តូររបបដឹកនាំនៅកូរ៉េខាងជើងនោះឡើយ។
ក៏ប៉ុន្តែ សកម្មភាពរបស់លោកត្រាំត្រូវបានមន្ត្រីអាមេរិកមួយចំនួនមិនពេញចិត្ត។ អតីតរដ្ឋមន្រ្តីការបរទេស អាមេរិកលោក ស្រី Condoleezza Rice បានលើកឡើងថា ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ មិនគួរមានជំនួបពិភាក្សាគ្នា ជាមួយ នឹងមេដឹកនាំផ្ដាច់ការ កូរ៉េខាងជើងលោក គីម ជុងអ៊ុននោះទេ ដរាបណាប្រទេស កម្មុយនីស្ដមួយនេះ មិនទាន់បោះបង់ កម្មវិធីអាវុធនុយក្លេអ៊ែរ ដែលជាដើម ហេតុបង្ក ឲ្យមានស្ថានភាពតានតឹង នៅលើឧបទ្វីបកូរ៉េក្នុងពេលបច្ចុប្បន្ននេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន យុនហាប់ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ។
ការលើកឡើង របស់អតីតរដ្ឋមន្រ្តីការ បរទេស អាមេរិករូបនេះ ធ្វើឡើងក្នុងរយៈ ពេល ត្រឹមតែមួយថ្ងៃមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង ដែលជាសម្ពន្ធមិត្ត ជិតស្និទ្ធរបស់ អាមេរិក ហើយប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃអង្គារនេះ ចាប់ផ្ដើមដំណើរ ការបោះឆ្នោតជាតិ ជ្រើសរើសប្រធានា ធិបតីថ្មី ស្របពេលដែល ប្រទេសផ្ដាច់ការ កូរ៉េខាងជើង បានអំពាវនាវឲ្យ បញ្ចប់ការ ប្រឈមមុខដាក់គ្នា ជាប្រវត្តិសាស្រ្តមួយ សម្រាប់អន្ដរកូរ៉េ បើទោះបីជាស្ថានភាព នៅលើឧបទ្វីបកូរ៉េ នាពេលបច្ចុប្បន្ននេះ កំពុងកើនកម្ដៅយ៉ាងណាក្ដី ដោយសារតែមហិច្ឆតា មិនបោះបង់កម្មវិធី អាវុធនុយក្លេ អ៊ែរ និងមីស៊ីល របស់ខ្លួន ។
ប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃអង្គារនេះបានចាប់ផ្ដើមព្រឹត្តិការណ៍ បោះឆ្នោត ជ្រើសរើស ប្រធានាធិបតីថ្មីរបស់ខ្លួន បន្ទាប់ពីអតីត ប្រធានាធិបតីលោកស្រី ផាក គឿនហេ ត្រូវបានតុលាការធម្មនុញ្ញ សម្រេចគាំទ្របទចោទប្រកាន់ និងឈាន ដល់ការ បណ្ដេញលោកស្រីចេញពី តំណែងកាលពី អំឡុងខែកុម្ភៈកន្លងទៅ ពាក់ព័ន្ធនឹងរឿងអាស្រូវ អំពើពុករលួយ ជាមួយនឹងមនុស្សជំនិត របស់ខ្លួន គឺលោក ស្រី ឆយ សុងស៊ីល ដែលបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងពន្ធនាគារ នៅឡើយ ។
កាលពីថ្ងៃចន្ទទី៨ ខែឧសភា អាជ្ញាធរការពារជាតិ នៃប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ពួកគេបានត្រៀមខ្លួន ប្រុង ប្រយ័ត្នខ្ពស់ប្រឆាំងនឹង ការញុះញង់បង្ក ជម្លោះណាមួយ ដែលធ្វើឡើងដោយ ប្រទេសផ្ដាច់ការ កូរ៉េខាងជើង នៅមុនថ្ងៃ បោះឆ្នោត ជ្រើសរើសប្រធានាធិបតី ដែល នឹងធ្វើឡើង នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០១៧ព្រឹកថ្ងៃអង្គារនេះ តែម្ដង ។
ក្នុងប៉ុន្មានខែចុងក្រោយនេះ មានការកើនឡើង ភាពតានតឹងផ្នែកយោធា នៅលើ ឧបទ្វីបកូរ៉េ ចំពេលដែលមានការ បាញ់ បង្ហោះគ្រាប់មីស៊ីល ផ្លោងឆ្លងទ្វីប ជាបន្ដបន្ទាប់ពីប្រទេស កូរ៉េខាងជើង ហើយក៏ ត្រូវបានគេរំពឹងទុកថា របបកម្មុយនីស្ដ មួយនេះ អាចនឹងធ្វើតេស្តនុយក្លេអ៊ែរ មួយផ្សេងទៀត ឬបាញ់គ្រាប់រ៉ុក្កែត រយៈ ចម្ងាយឆ្ងាយ ដែលធ្វើឲ្យស្ថានភាព កាន់តែតានតឹងឡើង ។
បើតាមការលើកឡើង របស់អ្នកនាំ ពាក្យ ក្រសួងការពារជាតិ នៃប្រទេសកូរ៉េ ខាងត្បូង បានឲ្យដឹងថា ប្រទេសកូរ៉េខាង ត្បូង បច្ចុប្បន្ននេះកំពុងរក្សា បាននូវកម្រិត នៃជំហរការពារជាតិ ដ៏រឹងមាំរបស់ខ្លួន ដែលនោះជាការឆ្លើយតប របស់លោក ទៅនឹង សំណួរមួយអំពីថា តើក្រសួងបាន គ្រោងនឹងបង្កើន កម្រិតប្រុងជើងការ ក្នុងតំណភ្ជាប់ជាមួយ នឹងព្រឹត្តិការណ៍ បោះឆ្នោត ដែលនឹងធ្វើឡើងនៅថ្ងៃអង្គារ ទី០៩ ខែឧសភានេះ ដើម្បីជ្រើសរើសអ្នក ស្នងតំណែង ប្រធានាធិបតីបន្ទាប់ ពីលោក ស្រី ផាក គឿនហេ ដែលត្រូវបានគេ ចោទប្រកាន់ពីបទ ទទួលសំណូក ក្នុងរឿង អាស្រូវ អំពើពុករលួយនោះ ៕ ម៉ែវ សាធី