នៅក្នុងការវាយប្រហារកាលពីថ្ងៃទី៩ ខែឧសភា កម្លាំងទាហានអាហ្វហ្គានីស្ថានបានសម្លាប់ក្រុមសកម្មប្រយុទ្ធអស់ជាង ៧០នាក់។ ការវាយប្រហារខាងលើធ្វើឡើង ក្នុងរយៈពេល ២៤ម៉ោងមកនេះ គឺបាន សម្លាប់ក្រុមសកម្មប្រយុទ្ធអស់៧១នាក់ ក្នុងនោះបង្កឲ្យមានអ្នករបួសចំនួន៣៥នាក់ និងចាប់ខ្លួនបាន៧នាក់ផងដែរ” ។
ក្រៅពីនេះកម្លាំងទាហាន អាហ្វហ្គានីស្ថានបានរឹបអូសអាវុធជាច្រើនពីក្រុមភេរវកម្ម។ចំណែកទាហាន អាហ្វហ្គានីស្ថានវិញ មិនមានការរាយការណ៍ណាមួយអំពីការស្លាប់ នៅក្នុងអំឡុងពេលប្រតិបត្តិការនេះនោះទេ ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ពួកគេ (យោធា)បានរកឃើញគ្រាប់បែកដែលបង្កប់នៅលើដងផ្លូវជាច្រើនកន្លែង និងគ្រាប់មីន ក្នុងអំឡុងពេលធ្វើការឡោមព័ទ្ធទីតាំងដែល ស្ថិតនៅក្នុងខេត្តចំនួន១៧ក្នុងចំណោមខេត្ត៣៤របស់ប្រទេសអាហ្វហ្គានីស្ថាន ។
ក្រៅពីប្រទេសអាហ្វហ្គានីស្ថាន នៅ អុីរ៉ាក់វិញកម្លាំងទាហាន ក៏បានបើកការវាយប្រហារសម្លាប់ភេរវករជាច្រើនផងដែរ។តាមការប្រកាសរបស់ទាហានអុីរ៉ាក់ បានឲ្យដឹងថា ក្រុមជ្រុលនិយមរដ្ឋអ៊ិស្លាម ប្រមាណជា ជាង១០០នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ ដោយការវាយប្រហារ តាមអាកាស១៥លើករបស់ ក្រុមយន្តហោះ ចម្បាំងប្រទេសអុីរ៉ាក់សំដៅលើ ទីតាំងមួយ ចំនួនរបស់ក្រុមIS នៅភាគខាងលិចនៃខេត្តAnbar របស់ប្រទេសអុីរ៉ាក់។
ដោយផ្អែកទៅលើរបាយការណ៍ដែលទទួលបានពី ក្រុមស៊ើបការណ៍ពិសេស បានឲ្យដឹងថា យន្តហោះចម្បាំងរបស់អុីរ៉ាក់ ជាច្រើនគ្រឿងបានបើកការវាយប្រហារតាម អាកាស១១លើកដំបូងសម្លាប់ក្រុមIS អស់៤៧នាក់ ក្នុងក្រុងAana ហើយការវាយ ប្រហារបន្ថែម៤ដងទៀត ទៅលើក្រុងal Qaim ចម្ងាយប្រមាណជា៣៣០គីឡូម៉ែត្រ ពីទីក្រុងបាដាដសម្លាប់ក្រុមនេះ ថែម៥៣នាក់ទៀតនៅក្នុងថ្ងៃដដែលជាមួយគ្នា។
ការប្រយុទ្ធយ៉ាងជោកជាំរវាងក្រុមកងកម្លាំង នៃប្រទេសអុីរ៉ាក់នឹងក្រុមប្រយុទ្ធIS បានធ្វើឡើងនៅក្នុងរយៈពេលថ្មីៗនេះ ដោយក្នុងនោះ ការវាយប្រហារតាមអាកាសដោយ យន្តហោះF-16និងSukhoi កាលពីខែមេសាកន្លងទៅបាន សម្លាប់ ក្រុមISអស់៤៦នាក់ផងដែរ៕ ម៉ែវ សាធី