ព័ត៌មានទាន់ហេតុការណ៍៖

ជាប់ឆ្នោតភ្លាមលោក Moon Jae in ស្បថចូលកាន់តំណែងភ្លែត

ចែករំលែក៖

ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូងលោក Moon Jae in នៅព្រឹកថ្ងៃទី១០ ខែ ឧសភា បានស្បថចូលកាន់តំណែងភ្លាមៗ ហើយពិធីចូលកាន់តំណែងនោះធ្វើឡើងយ៉ាងសាមញ្ញបំផុតនៅក្នុងអគាររដ្ឋសភា។

ការស្បថចូលកាន់តំណែងធ្វើឡើងដោយមានការចូលរួមពីតំណាងរាស្ត្រក្នុងរដ្ឋសភាដោយ លោក Moon Jae in បានបញ្ជាក់ថា«ខ្ញុំសូមស្បថចំពោះមុខប្រជាជនទូទាំង ប្រទេសថា ខ្ញុំនឹងខិតខំអស់ពីសមត្ថភាព បំពេញការងារបម្រើប្រទេសជាតិ»។

ការចូលកាន់តំណែងមួយអាណាត្តិ៥ឆ្នាំរបស់លោកគឺត្រូវទទួលខុសត្រូវដឹកនាំកូរ៉េខាងត្បូង ចាកចេញពីភាពតានតឹងនៅក្នុងកម្មវិធីបរមាណូរបស់កូរ៉េខាងជើង។ មួយវិញទៀត ទំនាក់ទំនងរវាងកូរ៉េខាងត្បូងនឹងអាមេរិកអាចប្រេះឆានៅពេលដែល លោក Moon Jae in មានទស្សនៈផ្សះផ្សាទំនាក់ទំនងជាមួយកូរ៉េខាងជើង។

លោក Moon Jae in បានប្រកាសកាល ពីថ្ងៃទី៩ ខែឧសភាថា លោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង និងចិនរួមទាំងអាមេរិកផងដែរស្តីពីវិបត្តិនៅក្នុងឧប ទ្វីបកូរ៉េ។ បើមិនដោះស្រាយឲ្យបានទាន់ពេលវេលាទេនោះ វិបត្តិនឹងរាលដាលកាន់តែធ្ងន់ទៅឈានដល់សង្គ្រាម។

បច្ចុប្បន្នគណបក្សប្រជាធិបតេយ្យមានអាសនៈ ១១៩ ក្នុងចំណោម៣០០អាសនៈ ក្នុងរដ្ឋសភា និង៤៦អាសនៈទៀតបានទៅ លើគណបក្សប្រជាជន និងគណបក្សយុត្តិ ធម៌ ក៏មានការគាំទ្រគោលនយោបាយ របស់លោក Moon Jae in ផងដែរ។ ទាំងនោះហើយធ្វើឲ្យលោក Moon Jae in មានអំណាចរឹងមាំក្នុងការដឹកនាំប្រទេស។

អំពីទស្សនៈនយោបាយវិញ លោក Moon Jae in មិនដើរតាមគន្លងរបស់អតីតប្រធានាធិបតី Park geun hye ឡើយ ដោយ លោកបើកទូលាយទំនាក់ទំនងជាមួយកូរ៉េខាងជើង។

ជាមួយគ្នានេះប្រធានាធិបតីថ្មីរបស់ ប្រទេសកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ទំនងជានឹងបន្ដជំរុញគោលនយោបាយសេដ្ឋកិច្ចជាតិ និងគោលនយោបាយសារ ពើពន្ធ នៅពេលដែលរូបលោកឡើងកាន់ តំណែងជាផ្លូវការបន្ទាប់ពីបានជាប់ឆ្នោតលើតំណែងប្រធានាធិបតីកាលពីពេល កន្លងទៅថ្មីៗនេះ ក្នុងសំឡេងឆ្នោត ៦០ ភាគរយ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។

បើតាមការលើកឡើងរបស់មន្រ្តីហិរញ្ញវត្ថុរដ្ឋាភិបាលបានឲ្យដឹងថា ទាំងនោះ ប្រហែលជាការផ្ដោតសំខាន់ទៅលើកំណែទម្រង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ជាច្រើនទៀត ក៏ដូចជាទីផ្សារពលកម្ម និង សន្ដិសុខសង្គម ប៉ុន្ដែក្នុងអាណត្តិកាន់ តំណែងរបស់ប្រធានាធិបតីថ្មីរូបនេះ ត្រូវ បានគេដឹងថា ទំនងជានឹងប្រឆាំងកាន់តែខ្លាំងជាមួយនឹងការបង្កហេតុពីប្រទេសកូរ៉េខាងជើង ចំពោះការអភិវឌ្ឍកម្មវិធីអាវុធ នុយក្លេអ៊ែរ និងមីស៊ីល។

មន្រ្តីហិរញ្ញវត្ថុរដ្ឋាភិបាលកូរ៉េខាងត្បូង រូបនេះ បានលើកឡើងនៅក្នុងការអត្ថា ធិប្បាយលើការបោះឆ្នោតប្រធានាធិបតី របស់ខ្លួនថា “យើងរំពឹងថា គោលនយោ បាយសារពើពន្ធនឹងនៅតែបោះយុថ្កា(ភាព រឹងមាំ) និងនាំមុខដោយគោលការណ៍នៃការកម្រិតភាពអន់ថយរហូតដល់៣ភាគ រយនៃផលិតផលក្នុងស្រុកសរុប និងការ រក្សាបំណុលរដ្ឋាភិបាលឲ្យស្ថិតនៅក្រោម ៤៥ ភាគរយសម្រាប់អត្រាប្រាក់ចំណូលសរុប(GDP)៕ ម៉ែវ សាធី


ចែករំលែក៖