ព័ត៌មានទាន់ហេតុការណ៍៖

តំណាងរាស្ត្រអូស្ត្រាលីឲ្យកូនបៅពេលកំពុងប្រជុំសភា

ចែករំលែក៖

ពេលថ្មីៗនេះលោកស្រី Waters សមាជិកគណបក្សបៃតងនៅក្នុងសភាអូស្ត្រាលី បានឲ្យកូនស្រីអាយុ២ខែ បៅពេលកំពុង ប្រជុំកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧។

កាលពីឆ្នាំ២០១៦ ទាំងព្រឹទ្ធសភា និង រដ្ឋសភាអូស្ត្រាលីបានយល់ព្រមឲ្យស្ត្រី ដែលមានកូនបៅបានពេលកំពុងតែធ្វើ ការនៅក្នុងស្ថាប័នកំពូលទាំង២។ កាលពី ឆ្នាំ២០០៣ អ្នកនយោបាយអូស្ត្រាលីទទួលបានច្បាប់អនុញ្ញាតឲ្យកូនបៅដោះម្តាយ ប៉ុន្តែមិនទាន់មានតំណាងរាស្ត្រណា ម្នាក់ឲ្យកូនបៅនោះឡើយ ទើបតែពេលនេះមានតំណាងរាស្ត្រមួយរូបឲ្យកូនបៅ។

លោកស្រី Waters បញ្ជាក់នៅលើ បណ្តាញសង្គមរបស់ខ្លួនថា «យើងត្រូវការឲ្យមានស្ត្រីច្រើនជាងនេះនៅក្នុងសភា ហើយយើងត្រូវការកន្លែងធ្វើការដែលមានសភាពស្និទ្ធស្នាលបែបនេះ។

សារព័ត៌មាន Sky News បានដកស្រង់ សម្តីតំណាងរាស្ត្រ Katy Gallagher បញ្ជាក់ថា «ស្ត្រីនៅក្នុងសភាព្រឹទ្ធសភាលើពិភពលោកគឺបានធ្វើរឿងនេះ។ ស្ត្រីដែល បង្កើតកូន អ្វីដែលពួកគាត់ចង់បាននោះគឺធ្វើការបណ្តើរឲ្យកូនបៅបណ្តើរជារឿង មួយដ៏ល្អ ហើយយើងទាំងអស់គ្នាក៏ត្រូវតែគោរពចំពោះទង្វើនេះផងដែរ។

ឲ្យកូនបៅជាបញ្ហាវិវាទមួយនៅក្នុង សភាលើពិភពលោក។ កាលពីឆ្នាំ២០១៦ តំណាងរាស្ត្រអេស្ប៉ាញមួយរូបបានឲ្យកូនបៅទទួលរងការរិះគន់យ៉ាងខ្លាំង ហើយក៏មានពលរដ្ឋជាច្រើនសរសើរផងដែរ។ កាល ពីឆ្នាំ២០១៥ តំណាងរាស្ត្រប្រទេសអង់គ្លេសក៏បានឲ្យកូនបៅពេលកំពុងតែប្រជុំដូចគ្នា ហើយត្រូវបានទទួលរងការរិះគន់យ៉ាង ខ្លាំងពីអ្នកនយោបាយ ប៉ុន្តែទទួលបានការគាំទ្រពេញទំហឹងពីបណ្តាញព័ត៌មាននានាទាំងក្នុង និងក្រៅប្រទេស៕ ម៉ែវ សាធី


ចែករំលែក៖