ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបាល់ទះស្នងការដ្ឋានខេត្តកំពង់ចាមចាញ់ ក្រុម Kasetsart (Thai) ២-៣វគ្គជម្រុះក្នុងពូលBជុំទី៣

ចែករំលែក៖

ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទះ ដណ្តើមពានរង្វាន់ Leo Cup International Volleyball 2017កាលពីសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ក្រុមស្នងការដ្ឋានខេត្តកំពង់ចាម បានលេងចាញ់ក្រុម Kasetsart របស់ថៃ ក្នុងលទ្ធផលបច្ចេកទេស ២ទល់៣ ក្នុងលទ្ធផលពិន្ទុ (26-24, 25-27, 14-25, 25-19, 15-12) ។

ចំពោះការប្រកួតរវាងក្រុមក្រុមស្នងការដ្ឋានខេត្តកំពង់ចាម នឹងក្រុម Kasetsart របស់ថៃនេះ បានធ្វើឲ្យក្រុមអ្នគាំទ្រព្រឺព្រួចបំផុត ដោយពិន្ទុបានប្រដេញពីក្រោយគ្នារហូត សិតទី១ដល់សិតទី៥ ។

ខាងក្រោមនេះ គឺលទ្ធផលនៃការប្រកួតបាល់ទះវគ្គជម្រុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ដូចជា ៖

ទី១. Visakha (CAM) 3-2 M.Interior (CAM) (22-25, 25-20, 11-25, 25-23, 15-10)។

ទី២. Kasetsart (Thai) 3-2 Kg.Cham (CAM) (26-24, 25-27, 14-25, 25-19, 15-12)។

ទី៣. L9 (CAM) 1-3 Vinh Long (VIE) (16-25, 25-19, 12-25, 16-25) ។

លទ្ធផលបច្ចេកទេស កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ មានដូចខាងក្រោម៖

ទី១.ក្រុមកងពលតូចអន្តរាគមន៍លេខ ៩ (CAM) 1-3 Kasetsart (Thai)ក្នុងលទ្ធផលពិន្ទុ (19-25, 27-25, 20-25, 12-25)

ទី២. Vinh Long (VIE) 1-3 Kg.Cham (CAM)ក្នុងលទ្ធផលពិន្ទុ (25-22, 19-25, 26-28, 14-25)។ និង

ទី៣. SKYWAY (Laos) 0-3 F3 (CAM)ក្នុងលទ្ធផលពិន្ទុ (13-25, 19-25, 19-25)។

លទ្ធផលបច្ចេកទេស កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ មានដូចខាងក្រោម៖

គឺទី១.ក្រុមស្នងការដ្ឋានខេត្តកំពង់ចាម ៣-0 L9 (CAM) ក្នុងលទ្ធផលពិន្ទុ(25-22, 25-16, 25-17)។

ទី២. SKYWAY (Laos) 0-3 VISAKHA (CAM)ក្នុងលទ្ធផលពិន្ទុ (15-25, 19-25, 18-25)។ និង

ទី៣. M.Interior (CAM) 0-3 F3 (CAM) (23-25, 19-25, 23-25) ។

សម្រាប់លទ្ធផលបច្ចេកទេស នៃការប្រកួតកីឡាបាល់ទះ ពានរង្វាន់ Leo Cup International Volleyball 2017កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧នោះ មានដូចជា៖

ទី១.Skyway (Laos) 0-3 ក្រសួងមហាផ្ទៃ (CAM) ក្នុងលទ្ធផលពិន្ទុ(16-25, 12-25, 11-25)។

ទី២. កងពលធំអន្តរាគមន៍លេខ៣ (CAM) 1-3 វិសាខា (CAM)ក្នុងលទ្ធផលពិន្ទុ (15-25, 25-16, 15-25, 25-27)។ និង

ទី៣. KASETSART (Thai) 1-3 VINH LONG (VIE)ក្នុងលទ្ធផលពិន្ទុ(13-25, 25-15, 19-25, 23-25)។

ការប្រកួតចែកចេញជា២ពូលដោយមួយពូលៗមាន៤ក្រុម ។ គឺពូលA មានក្រុមSKYWAYរបស់ឡាវ-ក្រុមកងពលធំ អន្តរាគមន៍លេខ ៣ ក្រុមវិសាខា និង ក្រុមមហាផ្ទៃ ។ ចំណែកឯពូលB មានក្រុមKASETSARTរបស់ថៃក្រុមខេត្តកំពង់ចាម ក្រុមកងពលតូចអន្តរាគមន៍លេខ ៩ និងក្រុមVINH LONG របស់វៀតណាម ។

ក្នុងចំណោមក្រុមកីឡាបាល់ទះទាំង៨ក្រុម ដែលបានចូលរួមប្រកួតដណ្តើមពានរង្វាន់ Leo Cup International Volleyball 2017កម្ពុជាមាន៥ក្រុម គឺក្រុមវិសាខា-ក្រសួងមហាផ្ទៃ-ខេត្តកំពង់ ចាម កងពលធំអន្តរាគមន៍លេខ ៣ និងក្រុមកងពលតូចអន្តរាគមន៍លេខ៩ ។

សម្រាប់ក្រុមដែលឈ្នះជើងឯកនឹងទទួលបានថវិកាអមពានចំនួន១ម៉ឺនដុល្លារ ។ លេខ ២ បាន៤.០០០ដុល្លារ លេខ ៣បាន ២.០០០ដុល្លារ និង លេខ៤ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន១.០០០ដុល្លារ ។

តាមកម្មវិធីដែលបានគ្រោងទុកការប្រកួតនេះ នឹងបញ្ចប់នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ៕ សារីម


ចែករំលែក៖