ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់លង់ទឹកស្លាប់ ខណៈសុំប្ដីទៅរកត្រី

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង 20និង30នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ មានករណីលង់ទឹកបណ្ដាលអោយស្រ្ដីវ័យចំណាស់ម្នាក់ស្លាប់ នៅចំណុចតំបន់ ត្រពាំងក្រឡាញ់ ភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ប្រភព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ ម៉ៅ ស្រីធា ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ មូលហេតុ សុំប្ដីទៅរកត្រី (រុញឈឹប )នៅនឹងបឹង ដោយមិនដឹងថា​ លង់ទឹកស្លាប់ពីពេលណាមកនោះទេ ព្រោះយប់ហើយមិនឃើញមកផ្ទះ ក៏ទៅតាមរកនៅបឹង រហូតដល់ម៉ោង ២០និង៣០នាទី ទើបប្រទះឃើញហើយនាំយកសាកសពមកផ្ទះ ។

បន្ទាប់មកសមត្ថកិច្ចធ្វើកុសល្យវិច័យ ពុំមានស្លាកស្នាមអ្វីនោះទេ ទើបសន្និដ្ឋានថា ​ពិតជាស្លាប់ដោយសារលង់ទឹកមែន ហើយប្រគល់សាកសពជូនក្រុមមគ្រួសារចាត់ចែងធ្វើបុណ្យ ៕ ប៊ុន រិទ្ធី​


ចែករំលែក៖