ព័ត៌មានទាន់ហេតុការណ៍៖

ទូរសព្ទ័ Nokia ស៊េរី 3310 ថ្មីដាក់អោយប្រើប្រាស់នៅក្នុងប្រទេសអង់គ្លេសនៅថ្ងៃទី 24 ខែឧសភា

ចែករំលែក៖

ទូរសព្ទ័ Nokia 3310 បានចាប់កំណើតជាថ្មី តាមតំរូវការអតិថិជនដែលចង់បាននូវអ្វីប្លែកៗ ។ ស្មាតហ្វូនដែលមានទំហំតូចនេះ បង្កើតឡើងដោយ Finnish startup HMD Global នឹងអាចរកបាននៅក្នុងប្រទេសអង់គ្លេសពីថ្ងៃទី 24 ខែឧសភានេះ ក្នុងតំលៃ £ 49.99 សំរាប់ unlocked ។ គ្រប់គ្នាប្រាកដជាគិតហើយថាទូរសព្ទ័ Nokia 3310 សាកសមនឹងតំលៃថោកសមរម្យ ប៉ុន្តែវាមានភាពទាន់សម័យជាងមុនទៅទៀត។ ទូរសព្ទ័ Nokia 3310 នេះនឹងត្រូវបានប្រើជាមួយនឹង Nokia Series 30+ operating system ដែលលាយបញ្ចូលគ្នាជាលក្ខណៈស្មាតហ្វូន។

ប្រសិនបើអ្នកធ្លាប់មានទូរសព្ទ័នេះ តែស៊េរីចាស់នោះអ្នកមើលទៅទូរសព្ទ័ស៊េរីក្រោយនេះ មានរូបរាងមិនខុសគ្នាប៉ុន្មានទេ វាមានសំបកខាងក្រៅប្លាស្ទិចនិងពណ៍ភ្លឺចែងចាំង។ យើងបានស្វាគមន៍ក្នុងការវិលត្រឡប់របស់ក្រុមហ៊ុនទូរសព្ទ័ Nokia ដែលនឹងនាំនូវអ្វីប្លែកៗជាបន្តបន្ទាប់ទៀត។ វាអាចនឹងមានទំហំតូចជាងនិងស្តើងជាងមុន ប៉ុន្តែមានប៊ូតុងលេខនៅតែមានពណ៌សលាយប្រផេះដដែល។ ទោះជាយ៉ាងណាឥឡូវនេះ វាមានអេក្រង់ពណ៌ទំហំ 2,4 អ៊ីញ និង មានកាមេរ៉ា 2 megapixels ដែលអាចប្រើបានផងដែរ ៕ ហេង លក្ខិណា


ចែករំលែក៖