ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ ត្រូវនគរបាលឃាត់ខ្លួនជាក់ស្ដែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៣:០០ កំលាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយប៉ុស្តីបឹងកក់ទី២ ប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចប្លុក រោងចក្រឆ្នាំងក្រុមទី១០៨ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យជាអនីតិជន ១-ឈ្មោះ ស៊ុំ ផានិត ភេទប្រុស អាយុ ១៣ឆ្នាំ ស្នាក់នៅតាមបណ្តាលផ្លូវរទេះភ្លើងសង្កាត់បឹកកក់ទី១ ខណ្ឌទួលគោក។

វត្ថុតាងចាប់យកមាន ៖ ក្រាមពណ៌សថ្លាចំនួន១១០កញ្ចប់តូច(សង្ស័យជាគ្រឿងញៀន ) ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស តារា


ចែករំលែក៖