ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងចង់តភ្ជាប់ប្រព័ន្ធទំនាក់ទំនងជាមួយកូរ៉េខាងជើងឡើងវិញ

ចែករំលែក៖

អ្នកនាំពាក្យ ក្រសួងឯកភាពជាតិកូរ៉េ​ខាងត្បូងលោក Lee Duk haeng បាន បញ្ជាក់ថា ទីក្រុងសេអ៊ូលមានបំណងចង់ បង្កើតបណ្តាញទំនាក់ទំនងជាមួយកូរ៉េខាងជើងឡើងវិញ ដើម្បីដោះស្រាយស្ថានភាពឲ្យបានទាន់ពេលវេលា។

ក្រសួងឯកភាពជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា ការតភ្ជាប់ប្រព័ន្ធទំនាក់ទំនង ជាមួយកូរ៉ែខាងជើងមានសារសំខាន់យ៉ាង ខ្លាំង ក្នុងពេលដែលប្រធានាធិបតី កូរ៉េ ខាងត្បូងលោក Moon Jae In មានគោល នយោបាយ ផ្សះផ្សាជាមួយកូរ៉េខាងជើង ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ​ព័ត៌មាននៅថ្ងៃទី១៧ខែឧសភា អ្នកនាំពាក្យក្រសួងឯកភាពជាតិកូរ៉េខាងត្បូង លោក Lee Duk Haeng បញ្ជាក់ថា ទីក្រុងសេអ៊ូល នៅតែរក្សា គោលជំហរ ពីការចរចារវាង ប្រទេសទាំងពីរ ដែលត្រូវកាត់ផ្តាច់ជាច្រើនឆ្នាំមកហើយនោះ។

លោក បន្តទៀតថា កូរ៉េខាងជើង នឹង ត្រូតពិនិត្យឡើងវិញ រាល់បញ្ហាទំនាក់ទំនង ទ្វេភាគី ក្រោយពេលបានផ្អាកដោយ សារតែការ សាកល្បងកាំជ្រួចមីស៊ីលនិង បរមាណូរបស់ខ្លួន។ នៅពេលនេះ មិនទាន់មានសញ្ញាពិភាក្សាគ្នានៅឡើយទេ ក្នុង ពេលដែលកូរ៉េខាងជើង នៅតែបន្តសាក ល្បង​មីស៊ីល ។

ក្នុងពេលជាមួយគ្នានេះ កូរ៉េខាងជើង បានស្នើដល់ កូរ៉េខាងត្បូង អនុវត្តតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា មុន ពេលផ្សះផ្សាជាតិសាសន៍។

កាលពីខែកុម្ភៈឆ្នាំ២០១៦ កូរ៉េខាងជើង បានកាត់ផ្តាច់បណ្តាញទំនាក់ទំនងរវាង​ប្រទេសទាំងពីរ ក្រោយពេលបណ្តេញ ក្រុមអ្នកជំនួញកូរ៉េខាងត្បូងចេញពីតំបន់ ឧស្សាហកម្មរួមកេស៊ុង និងក្រោយពេល កូរ៉េខាងត្បូងសម្រេច បិទទ្វារតំបន់នោះ តែម្តង។

បណ្តាញទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានការិយាល័យនៅស្រុក Panmunjom ដែលបង្កើតឡើង នៅឆ្នាំ១៩៧១ ប៉ុន្តែត្រូវបានផ្អាកក្រោយទំនាក់ទំនងកូរ៉េទាំងពីរប្រឈមមុខតានតឹងដាក់គ្នា៕ ម៉ែវ សាធី


ចែករំលែក៖