លោក Sam Allardyce បានសម្រេចចិត្តលាលែងចាញពីអ្នកចាត់ការទូរទៅក្លិប Crystal Palace ក្រោយដឹកនាំបានតែ៥ខែប៉ុណ្ណោះ។
អ្នកចាត់ការទូរទៅសញ្ជាតិអង់គ្លេសវ័យ៦២ឆ្នាំរូបនេះ មកជំនួសតំណែងរបស់លោក Alan Pardewកាលពីខែធ្នូដោយចុះកុងត្រារយះពេល២ឆ្នាំកន្លះនៅពេលដែលក្លិបCrystal Palaceកំពុងឈរលើក្រុមក្នុងតំបន់គ្រោះថ្នាក់តែ១ពិន្ទុប៉ុណ្ណោះ។
គាត់បានដឹកនាំក្រុមCrystal Palaceឲ្យឈ្នះ៨ប្រកួតហើយក្រុម របស់គាត់ឈរលេខរៀងទី១៤ក្រោយចប់រដូវកាល។
លោកAllardyceបានថ្លែងថា លោកពុំមានបំណងទៅដឹកនាំក្រុមបាល់ទាត់ណាទៀតឡើយ ដោយចង់ចំណាយពេលវេលាធ្វើដំណើរកម្សាន្ត ធ្វើអ្វីដែលចង់ធ្វើ ពិសេសចំណាយពេល ជាមួយក្រុមគ្រួសារនិងចៅៗ ៕ ដេវីត