ព័ត៌មានទាន់ហេតុការណ៍៖

ខ្មាន់កាំភ្លើងបាញ់រះសំដៅទៅលើរថយន្តដឹកគ្រិស្ទបរិស័ទ ស្លាប់២៣នាក់ នៅអេហ្ស៊ីប

ចែករំលែក៖

ប្រភពព័ត៌មានស៊ីអិនអិនបានផ្សាយល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ម៉ោងនៅកម្ពុជាបានឲ្យដឹងថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានបាញ់រះទៅលើរថយន្តក្រុងដឹកគ្រឹស្ទបរិស័ទនៅក្នុងប្រទេសអេហ្ស៊ីប បណ្តាលឲ្យស្លាប់យ៉ាងតិច២៦នាក់ និង២៥នាក់ផ្សេងទៀតរងរបួស ។

រថយន្តក្រុងដឹកគណៈប្រតិភូគ្រិស្ទបរិស័ទ Copts ពីខេត្ត Minya ឆ្ពោះទៅកាន់ព្រះវិហារ St Samuel ចម្ងាយ១៣៣គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងកៃរ៉ូ ក៏រងការបាញ់ប្រហារតែម្តង ។

សាក្សីឃើញហេតុការណ៍និយាយថា ខ្មាន់កាំភ្លើងពី៨ទៅ១០នាក់ ស្លៀកពាក់ឯកសណ្ឋានយោធាធ្វើសកម្មភាពកាក់រថយន្តប្រតិភូគ្រិស្ទបរិស័ទខាងលើ​នៅចំណុចផ្លូវដីខ្សាច់មួយកន្លែង រួចបាញ់រះតែម្តង មុនពេលពួកគេចាកចេញទៅដោយរថយន្តផិកអាប៣គ្រឿងនោះ ។

មិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ការវាយប្រហារនៅឡើយទេ ។ ប៉ុន្តែក្រុមរដ្ឋអិស្លាម IS តែងតែគោលដៅទៅលើគ្រឹស្ទបរិស័ទខាងលើនេះក្នុងអំឡុងខែចុងក្រោយនេះ ៕


ចែករំលែក៖