ខេត្តកំពង់ស្ពឺ៖ កាលពីប៉ុន្មានថៃ្ងកន្លង ទៅនេះ ក្រុមចោរមួយហ្វូងបានប្លន់យកព្រះ សំរឹទ្ធិពីប្រជាពលរដ្ឋរួចបានគេចខ្លួនដោយ សុវត្ថិភាពបន្ទាប់ពីបាញ់ជនរងគ្រោះតែមិន ចេញគ្រាប់ និងមិនផ្ទុះ ។
ទាក់ទិងនឹងករណីប្លន់ខាងលើនេះ លោកឧត្តមសេនីយ៍ សម សាមួន ស្នងការ នគរបាលខេត្តកំពង់ស្ពឺបានប្រាប់សារព័ត៌ មាននគរវត្តឲ្យដឹងកាលពីរសៀលថៃ្ងទី២៥ ខែឧសភា ឆ្នាំ២០១៧តាមទូរស័ព្ទថា ក្រុម ចោរប្លន់ដែលបានប្លន់យកព្រះសំរឹទ្ធិរបស់ ប្រជាពលរដ្ឋនោះ សមត្ថកិច្ចជំនាញបានដឹង តម្រុយក្រុមជនសង្ស័យនោះហើយ លោក បញ្ជាក់ថា “មានតម្រុយ កំពុងតាម” ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៧ នៅភូមិស្រែកក់ ឃុំ រលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីចោរប្លន់មួយក្រុមបានប្លន់យក ព្រះសំរឹទ្ធិចំនួន៣អង្គពីអ្នកភូមិរួចគេចខ្លួន ដោយសុវត្ថិភាព ។ ជនរងគ្រោះជាម្ចាស់ ព្រះអង្គសំរឹទ្ធិបានអះអាងថា ព្រះសំរឹទ្ធិទាំង ៣អង្គនោះមានតម្លៃរាប់លានដុល្លារ បើ តាមក្រុមជនសង្ស័យបានមកទំនាក់ទំនងនិង ប្រាប់គាត់មុនពេលដែលក្រុមជនសង្ស័យ មកធ្វើសកម្មភាពប្លន់ ។
ជនរងគ្រោះឈ្មោះ ស៊ុន ឌីម ភេទប្រុស អាយុ៥០ឆ្នាំ នៅថៃ្ងកើតហេតុបានអះអាង ថា ជនសង្ស័យបានប្រើកាំភ្លើងខ្លីបាញ់គាត់ ជាច្រើនគ្រាប់តែគ្រាប់មិនចេញនិងមិនផ្ទុះ។ ជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា កាលពី ៥ថ្ងៃមុនកើតហេតុមានបុរស៥នាក់បាន មកសួរនាំគាត់ ដើម្បីទាក់ទងទិញព្រះសំរឹទ្ធិដោយពួកគេ ហ៊ានឲ្យតម្លៃក្នុងមួយខាំ៣០លានដុល្លារ។ បន្ទាប់ពីមនុស្សទាំង៥នាក់នោះមើលព្រះសំរឹទ្ធិរួចហើយក៏បាននាំគ្នាជិះម៉ូតូចេញទៅវិញអស់។ លុះមកដល់ ព្រឹកថ្ងៃកើតហេតុខាងលើមនុស្សទាំង៥ នាក់ដដែលនេះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ចំនួន២គ្រឿងមកផ្ទះរបស់គាត់ម្តង ទៀត។ នៅពេលដែលមនុស្សទាំង៥នាក់ មកដល់ពួកគេក៏បានឲ្យរូបគាត់យកព្រះ សំរឹទ្ធិទាំង៣អង្គដើម្បីយកមកដាក់ក្នុងផ្តិលចាក់ទឹកសាកចង់ដឹងថា ព្រះសំរឹទិ្ធនោះសុទ្ធ ឬមិនសុទ្ធ។ ខណៈនោះជនសង្ស័យម្នាក់ ក្នុងចំណោម៥នាក់បានដកកាំភ្លើងខ្លីបាញ់រូបគាត់ជាច្រើនគ្រាប់ ប៉ុន្តែមិនផ្ទុះទើបពួកគេនាំគ្នាចាប់គាត់ចង រួចប្លន់យកព្រះសំរឹទ្ធិទាំង៣អង្គជិះម៉ូតូគេចខ្លួនបាត់ទៅ ។
ជនរងគ្រោះបានបន្តទៀតថា ព្រះសំរឹទ្ធិ ទាំង៣អង្គដែលក្រុមជនសង្ស័យប្លន់យក ទៅនោះមានទម្ងន់ជិត១០គីឡូក្រាម ហើយ ប្រសិនបើតម្លៃមួយខាំ៣០លានដុល្លារ មែននោះ សរុបជាទឹកប្រាក់មានតម្លៃរាប់ រយលានដុល្លារឯណោះ។
ជនរងគ្រោះបានបន្ថែមថា រូបគាត់មិន ស្គាល់ក្រុមជនសង្ស័យទាំង៥នាក់នោះទេ ហើយក៏មិនដែលឃើញពួកគេចេញចូល ក្នុងភូមិដែលគាត់រស់នៅនេះដែរ។ នៅ មុនថ្ងៃកើតហេតុក្រុមជនសង្ស័យមិនដឹង ជាបានព័ត៌មានពីណាបានចូលមកទាក់ ទងគាត់សួរនាំរកទិញព្រះសំរឹទ្ធិដោយពួក គេប្រាប់ថា ថៅកែធំហ៊ានឲ្យតម្លៃ១ខាំ៣០ លានដុល្លារ ប្រសិនបើពិសោធទៅឃើញ ថា ព្រះសំរឹទ្ធិពិតជាស័ក្តិសិទ្ធិមែន។ ក្រោយ ពីពួកគេបានឃើញព្រះសំរឹទ្ធិហើយនោះក៏ នាំគ្នាចាកចេញពីផ្ទះគាត់បាត់អស់ទៅ។ លុះមកដល់ព្រឹកថ្ងៃទី២៤ ខែឧសភា ទើប ក្រុមជនសង្ស័យទាំង៥នាក់នេះបានមក ឲ្យគាត់យកព្រះសំរឹទ្ធិទាំង៣អង្គដើម្បី សាកពិសោធម្តងទៀតក៏ប្លន់យកទៅបាត់ តែម្តង ។
ក្រោយពីកើតហេតុជនរងគ្រោះបាន ដាក់ពាក្យបណ្តឹងរួចហើយនៅនគរបាល មូលដ្ឋាន ហើយសមត្ថកិច្ចនិងអាជ្ញាធរពាក់ ព័ន្ធបាននិងកំពុងស្រាវជ្រាវសុើបអង្កេត ករណីនេះដើម្បីតាមចាប់ខ្លួនជនសង្ស័យ។
មន្ត្រីនគរបាលកាន់សំណុំរឿងនេះបាន បង្ហើបឲ្យដឹងថា ពាក់ព័ន្ធទៅនឹងសំណួរថា តើព្រះសំរឹទ្ធិទាំង៣អង្គនេះបានមកពីណា? ជនរងគ្រោះហាក់ដូចជាមានការលាក់បាំង ដោយគាត់អះអាងថា ព្រះសំរឹទ្ធិទាំង៣អង្គ នេះគឺគាត់មានគេមកពន្យល់សប្តិឲ្យគាត់ទៅយកនៅភ្នំមួយក្នុងខេត្តកំពង់ស្ពឺតែពុំចាំកន្លែងនិងចាំថ្ងៃណានោះទេ ៕ លី ហ៊ាង