ប៉ោយប៉ែតៈ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា ថៃ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅលើស្ពានព្រំដែនអន្តរជាតិប៉ោយប៉ែតខ្លងលឹក គេឃើញមានលោកឧត្តមសេនីយ៍ឯកប៊ុន សេង មេបញ្ជាការយោធភូមិភាគ៥, លោកឧត្តមសេនីយ៍ទោពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែនអគ្គបញ្ជាការ និងជាប្រធានការិយាទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ដោយឡែក ខាងភាគីថៃគឺដឹកនាំដោយលោកឧត្តមសេនីយ៍ទោអភិរៈគង់ សំភុង មេបញ្ជាការយោធភូមិភាគ១ រួមមន្ត្រីពាក់ព័ន្ធក្នុងខេត្តស្រះកែវមានកម្លាំងរួមប្រមាណជិត១០០នាក់ផងដែរ ។
បើតាមប្រភពព័ត៌មានពីមន្ត្រីច្រកទ្វារប្រាប់ថាៈ នៅក្នុងការជួបភាគីទាំង២ គឺដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាពពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ពង្រឹងរាល់បទល្មើសឆ្លងដែន តាមបន្ទាត់ព្រំដែនពលករឆ្លងដែនខុសច្បាប់ បទល្មើសព្រៃឈើ អំពើភាវកម្ម ឃាតកម្ម ការជួញដូរគ្រឿងញៀនខុស ច្បាប់ទប់ស្កាត់ការសាងសមណង់ផ្សេងៗ និងបទល្មើសសត្វព្រៃជាដើម ដែលក្រុមឈ្មួញខិលខូចមួយចំនួនតូចតែងតែមានបំណងរត់ពន្ធបទល្មើសឆ្លងដែនគ្រប់ប្រភេទឆ្លងដែន។ល។នៅក្នុងការជំនួបនេះបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងមួយឆ្នាំម្ដង។
ក្នុងកិច្ចជំនួបមិត្តភាពរវាងកម្លាំងយោធាកម្ពុជា-ថៃ ទាំងពីរភូមិភាគ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ក្រោយពីជំនួបនៅលើក្បាលស្ពានមិត្ត-ភាពកម្ពុជាថៃ។ មេបញ្ជាការទាំងពីរភូមិភាគបានចូលទៅប្រជុំនៅក្នុងបន្ទប់ វីអាយភី នៅបន្ទាយទាហានក្បែរផ្សាររោងក្លឿ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ។
គួរបញ្ជាក់ផងដែរថា បើទោះការជួបប្រជុំមិត្តភាព រវាងកម្លាំងយោធាភាគីទាំងពីរ អស់រយះពេលជិត២ម៉ោងនៅក្នងបន្ទាយទាហានភាគីថៃ ក្រុម អ្នកសារព័ត៌មានមិនអាចចូលទៅយកព័ត៌មាននៅក្នុងបន្ទប់ និងមិនអាចធ្វើបទសម្ភាសថ្នាក់ដឹកនាំយកព័ត៌មានជាក់លាក់ដើម្បីផ្សព្វផ្សាយបានទូលំទូលាយទេ ដោយប្រជុំចប់ ភាគីទាំងពីរបានឡើងរថយន្តរំសាយការប្រជុំដោយគ្មានបទសម្ភាសនោះឡើយ៕ វណ្ណា