ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចពិភាក្សា Shangri-la នៅសឹង្ហបុរី បញ្ហាភេរវកម្ម និងប្រឆំាងភេរវកម្ម ជាប្រធានបទសំខាន់

ចែករំលែក៖

កិច្ចពិភាក្សា Shangri la នៅថ្ងៃទី២ ខែមិថុនា ជាកិច្ចពិភាក្សាប្រចាំឆ្នាំលើកទី១៦ ធ្វើឡើងនៅប្រទេសសឹង្ហបុរី មានរយៈពេល ៤-៦ថ្ងៃ ដោយពិភាក្សាលើបញ្ហាសំខាន់ៗក្នុងតំបន់និងលើពិភពលោក។ នៅក្នុងកិច្ចពិភាក្សាឆ្នាំនេះ បញ្ហាសមុទ្រចិនភាគខាងត្បូង និង ការប្រឆាំងភេរវកម្ម គឺជាប្រធានបទសំខាន់បំផុត ដោយក្រុមភេរវកម្ម IS បានលេចចេញជារូបរាងនៅក្នុងតំបន់អាស៊ីភាគអគ្នេយ៍។

ទន្ទឹមនឹងនោះ ទម្រង់សន្តិសុខនៅក្នុងតំបន់ ក៏ត្រូវបានលើកមកពិភាក្សា ពិសេសគឺបញ្ហាភេរវកម្ម IS កំពុងតែស្វែងរកកម្លាំងធនធានដើម្បីបង្កើត ប្រទេសអិស្លាម នៅតំបន់អាស៊ីភាគអគ្នេយ៍។

តាមគម្រោងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Malcolm Turnbull នឹងថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សា Shangri la ។ សារព័ត៌មាន Business Times បានដកស្រង់ព័ត៌មានពីរដ្ឋាភិបាលអូស្ត្រាលី បញ្ជាក់ថា លោក Malcolm Turnbull នឹងលើកឡើងពីបញ្ហាធំៗ ក្នុងនោះ មានភាពតានតឹងនៅសមុទ្រចិនភាគខាងត្បូង កម្មវិធីបរមាណូកូរ៉េខាងជើង និងការប្រយុទ្ធប្រឆាំងក្រុមភេរវកម្ម ឆ្លងដែន។

គិតដល់ថ្ងៃទី៣១ ខែឧសភា មាន តំណាងប្រទេសជាង ៥០បានចុះឈ្មោះចូលរួម កិច្ចពិភាក្សានេះ ក្នុងនោះ មានរដ្ឋមន្ត្រីជាច្រើនរូប មេបញ្ជាការកងទ័ព និងអ្នកឯកទេសសន្តិសុខអន្តរជាតិ។ ចំណែកអាមេរិក រដ្ឋមន្ត្រីក្រសួងការពារជាតិលោក James Mattis នឹងចូលរួមកិច្ចពិភាក្សានេះ ហើយនឹងថ្លែងសុន្ទរកថា នៅថ្ងៃទី២នៃកិច្ចពិភាក្សា ដោយមានប្រធានបទ «អាមេរិក និងសន្តិសុខអាស៊ីប៉ាស៊ីហ្វិក»។

ក្រុមអ្នកវិភាគលើកឡើងថា កិច្ចពិភាក្សានេះ គឺជាឱកាសដើម្បី ឲ្យរដ្ឋាភិបាលអាមេរិកបង្ហាញពីគោលនយោបាយឆ្ពោះមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិ ដែលអតីតប្រធានាធិបតី អូបាម៉ាបានអនុវត្ត។ លោកត្រាំ នៅតែបន្តអនុវត្ត គោលនយោបាយទាំងនោះដដែល ។

រដ្ឋាភិបាលសឹង្ហបុរី បានបញ្ជូនកម្លាំងប៉ូលិសទ្រង់ទ្រាយធំការពារសន្តិសុខ កិច្ចពិភាក្សា Shangri la ដោយខា្លចក្រុមភេរវកម្មឆ្លៀតឱកាសវាយប្រហារ បំផ្លាញ់សន្តិខុសជាតិនៅទីនេះ។ ដោយសារតែពេលនេះមាន ក្រុម ភេរវកម្ម IS ចូលមកតំបន់អាស៊ានកាន់តែច្រើន ហើយកំពុងតែគ្រប់គ្រង តំបន់មួយចំនួននៅក្នុងប្រទេសហ្វីលីពីន៕ ម៉ែវ សាធី


ចែករំលែក៖