ព័ត៌មានទាន់ហេតុការណ៍៖

ក្បួនដង្ហែការឃោសនាបោះឆ្នោតដែលប្រព្រឹត្តិទៅរយៈពេលចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ នៅតាមទីជនបទដាច់ឆ្ងាយស្រុកស្រែចំការក្នុងខេត្តស្ទឹងត្រែងបានសង្កេតឃើញថា ខាងគបក្សប្រជាជន អ្នកគាំទ្រចូលរួមដង្ហែមានចំនួនច្រើនជាងគណបក្សដទៃផ្សេងទៀត

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ក្បួនដង្ហែក្នុងការយោសនាបោះឆ្នោតចាប់ពីថ្ងៃទី២០ខែឧសភា រហូតមកដល់ថ្ងៃទី១ខែមិថុនាឆ្នាំ២០១៧នេះ គេបានសង្កេតឃើញថាប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទស្រុកស្រែចំការក្នុងខេត្តស្ទឹងត្រែងបានឃើញថា ខាងគណបក្សប្រជាជនមានចំនួនសមាជិកដែលបានចូលរួមក្នុងការដង្ហែក្បួនយោសនាបោះឆ្នោតជ្រើស រើសឃំុសង្កាត់ក្នុងអណ្តិទី៤នៅក្នុងឆ្នាំ២០១៧ខាងមុខនេះមានចំនួនអ្នកគាំទ្រមានព្រៀបជាងគណបក្សដទៃផ្សេងទៀត ពិធីដង្ហែក្បួននេះបានធ្វើឡើងនៅមុខសាលាខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី១ ខែមុថុនា ឆ្នាំ២០១៧។

យោងតាមការរៀបរាប់ឱ្យដឹងពីលោកឈូក កុម៉ល់ អធិការក្រុងស្ទឹងត្រែងបានប្រាប់ឱ្យដឹងថា ក្នុងយុទ្ធនាការយោសនាបោះឆ្នោតដែលចាប់ផ្តើមពីថ្ថៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ ហើយក៏ជាថ្ងៃដែលបិតប្រកាស តាមភូមិឃំុសង្កាត់នីមួយៗ មានកម្លាំងរបស់ក្រុង បានសហការណ៍ជាមួយកម្លាំខាងខេត្តធ្វើការរៀបចំសណ្តាប់ធ្នាប់មានរយៈពេលជាច្រើនថ្ងៃមកនេះគ្រប់មជ្ឈដ្ឋានយើងបានសង្កាត់ឃើញថាការដង្ហែក្បួនយោសនាបោះឆ្នោះនេះ អត់មានការប៉ះពាល់ដល់គណបក្សនិងគណបក្សដទៃផ្សេងទៀតទេ គឺមានការល្អប្រសើរ មិនមានការជេរប្រមាថដាក់ទៅវិញទៅមក និងមិនមានប្រើអំពើហឹង្សាដាក់គ្នានោះទេ ។ លោកបានបញ្ជាក់ថា នៅថ្ងៃបោះឆ្នោតខាងមុខនេះ អគ្គស្នងការដ្ឋានក៏ដូចជាគណៈបញ្ជាការឯកភាពក្រុងខេត្ត យើងបានរៀបចំផែនការលំអិត ស្តីពីការការពារនៅតាមការិយាល័យបោះឆ្នោះក្នុងមួយការិយាល័យដាក់កម្លាំង៣នាក់សម្រាប់ការពារការិយាល័យនីមួយៗមានគ្នាទាំងអស់៥១ការិយាល័យ ដោយប្រើប្រាស់១៥៣នាក់នៅក្នុងក្រុងស្ទឹងត្រែង ។

ជំុវិញរឿងនេះលោក ម៉ែន គង់ នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យរបស់សាលាខេត្តស្ទឹងត្រែង បានប្រាប់ភ្នាក់ងារយើងនៅថ្ងៃទី១ ខែមិថុនានេះថា គណបក្សប្រជាជនមានសមាជិកដែលបានរួមដង្ហែក្បួនយោទ្ធនាឋការយោសនាបោះឆ្នោតឃំុសង្កាត់ក្នុងអណ្តិទីឆ្នាំ២០១៧នេះ រួមមាន ទី១សង្កាត់ស្ទឹងត្រែង ទី២សង្កាត់ស្រះឫស្សី ទី៣សង្កាត់សាមគ្គី ទី៤សង្កាត់ព្រះបាទ ស្ថិតនៅក្រុងស្ទឹងត្រែង ។ ដោយមានគណបក្សប្រជាជនមានចំនួនស្មើនិង១៧ភូមិ សរុបចំនួនមនុស្សមានប្រមាណជាង៥ពាន់នាក់ ដែលមាននៅតាមភូមិឃំុ សង្កាត់ មកតាមទីជនបទឆ្ងាយពីខេត្ត ជិះដោយគោយន្តកន្ត្រៃនិងឡានតូចធំ ធ្វើជាមធ្យោបាយសម្រាប់ដឹងជញ្ជូនសមាជិកឱ្យមកជួបជំុគ្នានៅមុខសាលាខេត្តដើម្បីចូលរួមដង្ហែក្បួនយោសនាបោះឆ្នោត ។

លោកបានបញ្ជាក់ថា ក្រោយពីលោកអភិបាលខេត្តមានប្រសាសន៍ រួចរាល់ហើយ បានចេញដំណើរដង្ហែក្បួនពីមុខសួនច្បារសាលាខេត្ត មកតាមរង្វង់មូលថ្មី តាមផ្លូវចាក់បេតុង រហូតមកដល់ផ្លូវមាត់ទន្លេដោយដើរពីបីជំុ រួចហើយបានវិលមកមុខសាលាខេត្តវិញ បន្ទាប់មកបានបែកគ្នាទៅផ្ទះរៀងៗខ្លួន ៕ មាស សុផាត


ចែករំលែក៖