ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Eden Hazard របស់តោខៀវរងរបួសកជើងពេលហ្វឹកហាត់ជាមួយនឹងជម្រើសជាតិ

ចែករំលែក៖

សហព័ន្ធបាល់ទាត់របស់ប្រទេសបែលហ្សុិក (RBFA) បានឲ្យដឹងថា ខ្សែបម្រើ Eden Hazard របស់ក្លិបតោខៀវChelseaបានរងរបួសបាក់កជើងស្ដាំអំឡុងការហ្វឹកហាត់ជាមួយនឹងសមាជិកក្រុមជម្រើសជាតិ។

ប្រភពខាងលើបានឲ្យដឹថា បន្ថែមទៀតថាកីឡាករវ័យ២៦ឆ្នាំនេះគ្រិចកជើង ពេលហ្វឹកហាត់ហើយក្រោយពេលស្កេនមើលទើបឃើញប្រេះឆ្អឹង។

Eden Hazard នឹងគ្នានវត្តមានពេលក្រុមជម្រើសជាតិបែលហ្សុិក ប៉ះក្រុមឆេកក្នុងការប្រកួតមិត្តភាព ហើយក៏អវត្តមានពេល ជម្រុះWorld Cupជាមួយនឹងក្រុមអ៊ីស្តូនៀនៅថ្ងៃទី៩ ខែមិថុនាខាងមុខនេះដែរ។

គួរបញ្ជាក់ថា Eden Hazardជាកីឡាករសំខាន់បានជួយក្រុម តោខៀវឈ្នះជើងឯកអង់គ្លេស Premier Leagueនៅក្នុងរដូវកាលនេះ ដោយស៊ុតបាល់បាន១៦គ្រាប់ក្នុងចំណោម៣៦ប្រកួត។ គាត់នៅសល់កុងត្រារយៈពេល៣ឆ្នាំទៀតលេងឲ្យ Chelseaប៉ុន្តែមានព័ត៌មានថា ក្លិបReal Madrid កំពុងតែចាប់អារម្មណ៍កីឡាកររូបនេះ ៕ ដេវីត


ចែករំលែក៖