ព័ត៌មានទាន់ហេតុការណ៍៖

ច្បាប់ថ្មី អ្នកដែលសុំវីសា ចូលកាន់អាមេរិកត្រូវតែផ្តល់គណនីបណ្តាញសង្គម

ចែករំលែក៖

រដ្ឋាសភិបាលអាមេរិក ដឹកនាំដោយលោកដូណាល់ ត្រាំ ទើបតែបានអនុម័តច្បាប់ថ្មី ទាមទារ ឲ្យអ្នកសុំទិដ្ឋាកា (វីសា)ចូលទឹកដីអាមេរិកត្រូវតែផ្តល់ព័ត៌មាន ពីការប្រើប្រាស់បណ្តាញសង្គម និង លេខសម្ងាត់ផ្ទាល់ខ្លួនទៀតផង។

មន្ត្រីទទួលបន្ទុកអន្តោប្រវេសន៍នៅតាមស្ថានទូតអាមេរិកជុំវិញពិភពលោក គឺត្រូវតែស្នើដល់អ្នកដែលសុំវិសាចូលអាមេរិក គឺត្រូវតែគណនីបណ្តាញសង្គមដែលកំពុងប្រើប្រាស់ តាមរយៈសំណួរ នៅក្នុងលិខិតសុំវីសា ក្នុងនោះមានទាំង អីម៉ែល លេខទូរស័ព្ទ និង ប្រវត្តិផ្ទាល់ខ្លួនក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។

សារព័ត៌មានរ៉យទ័របានដកស្រង់ មន្ត្រីការបរទេសអាមេរិកមួយរូបបានបញ្ជាក់ថា ច្បាប់ខាងលើ ដើម្បីធានាដល់ ការត្រួតពិនិត្យសន្តិសុខ ដោយខ្លាចអ្នកទាំងនោះធ្លាប់ជាប់ពាក់ព័ន្ធនឹង ក្រុមភេរវកម្ម។ ប៉ុន្តែមិនបង្ខំឲ្យធ្វើបែបនេះទាំងអស់នោះឡើយ គឺមានប្រមាន០,៥ភាគរយប៉ុណ្ណោះ ។

សកម្មភាពរបស់អាមេរិកកើតឡើង ក្រោយពេលដែលមានការវាយប្រហារភេរវកម្មកើនឡើងនៅជុំវិញពិភពលោក ពិសេសគឺនៅតំបន់អឺរ៉ុប ។ ក្រុមភេរវកម្មដែលចូលទៅអឺរ៉ុបភាគច្រើនចូលតាមរយៈជនអន្តោប្រវេសន៍ ស្របច្បាប់ និងខុសច្បាប់។ ទាំងនោះហើយ ទើបអាមេរិក ត្រូវតែបង្ខំដល់បុគ្គលមួយចំនួន ត្រូវតែផ្តល់ព័ត៌មានផ្ទាល់ខ្លួនខ្លាចជាភេរវកបន្លំខ្លួន ចូលទៅបំផ្លាញសន្តិសុខអាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖