ប្រទេសតំបន់អារ៉ាបចំនួន៤ គឺប្រទេស Bahrein , Saudi Arabe , Egypt, និង អារ៉ាបរួមបានកាត់ផ្តាច់ទំនាក់ទំនងការបរទេសជាមួយប្រទេសកាតា។
ប្រទេស បារ៉ែន គឺជាប្រទេសទីមួយដែលកាត់ផ្តាច់ទំនាក់ទំនង ការបរទេសជាមួយកាតា ដោយសារតែគោលនយោបាយបច្ចុប្បន្នរបស់រដ្ឋាភិបាលទីក្រុង Doha និងទម្លាក់កំហុសទៅឲ្យប្រទេសកាតា ថាបានគាំទ្រក្រុមភេរវកម្ម ជួយហិរញ្ញវត្ថុដល់ ក្រុមពាក់ព័ន្ធនឹងអីរ៉ង ក៏ដូចជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ ប្រទេសបារ៉ែនផងដែរ។
ហេតុការណ៍ទាំងនោះហើយរដ្ឋាភិបាលបារ៉េនបានសម្រេច ឲ្យមន្ត្រីការទូតកាតា មានរយៈពេល៤៨ម៉ោងដើម្បីចាកចេញពីប្រទេសបារ៉េន ហើយក៏បានកាត់ផ្តាច់ទំនាក់ទំនងការទូតតែម្តង។ ជាមួយគ្នានោះទីក្រុងErRiad , ទីក្រុង Cairo និង Abu dabi ក៏មានសកម្មភាពកាត់ផ្តាច់ទំនាក់ទំនង ដូចគ្នានោះដែរ។
នៅពេលនេះ ប្រទេសសាឌីអារ៉ាបបី និងអេហ្ស៊ីបបានកាត់ផ្តាច់ទំនាក់ទំនង ទាំងស្រុង ទាំងទំនាក់ទំនងដែនអាកាស ដែនសមុទ្រ ជាមួយកាតា ។ មិនត្រឹមតែប៉ុណ្ណោះក៏បានអំពាវនាវដល់ប្រទេសនៅក្នុងតំបន់ និងក្រុមហ៊ុនធំៗធ្វើតាម ផងដែរ ដែលជាការដាក់គំនៀបទៅលើប្រទេសនេះ បានជួយដល់ក្រុមភេរវកម្ម៕ ម៉ែវ សាធី