ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋក្រីក្ររស់នៅសហគមន៍ឥស្លាម សង្កាត់ច្រាំងចំរេះទី១ និង២ ចំនួន៥០០គ្រួសារ មកទទួលអំណោយសប្បុរសធម៌ពីអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា

ចែករំលែក៖

 

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី និង ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានផ្ដល់ អំណោយសប្បុរសធម៌ របស់សប្បុរសជនប្រទេសទួរគី ក្នុង ខែបួសរ៉ម៉ាឌន ចំនួន ៥០០កញ្ចប់ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រឥស្លាម ចំនួន៥០០០គ្រួសារ នៅសហគមន៍ សង្កាត់ច្រាំងចំរេះ ទី០១ និងទី០២ ដែលពិធីនេះត្រូវបាន ប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ក្នុងបរិវេណវិហារឥស្លាមគីឡូម៉ែត្រលេខ៨។ អំណោយទាំងនេះជាការឧបត្ថម្ភរបស់ មូលនិធិ Turkiye Diyanet Founda tion នៃប្រទេសទួរគី តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ។

លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាល​ ដែលមានសម្តេចតេជោជាប្រមុខ​ បានផ្តល់​ និងអនុគ្រោះ​ សព្វបែបយ៉ាង​ ជូនដល់សហគមន៍ខ្មែរឥស្លាម​ ដែលមិនអាចកាត់ថ្កៃបាន ។ ថ្ងៃនេះ អំណោយសប្បុរសធម៌ យកមកចែកជូនបងប្អូន ក្នុងខែបួសរ៉ាម៉ាឌន ទាំងនេះ​ គឺជាគុណូបការ:​ ដែល មិនត្រូវមើលរំលង​ ហើយយើងត្រូវតែតបស្នង សង គុណ​ ដែលជាទង្វើ បំណងល្អ របស់រាជរដ្ឋាភិបាល យើងត្រូវតែ ផ្ដល់ការគាំទ្រចំពោះរាជរដ្ឋាភិបាល​វិញ។ លោក បាន ផ្តាំផ្ញើ​ ឲ្យបងប្អូនសាសនិកឥស្លាមសហការ​ សាមគ្គីគ្នាជា បងប្អូនតែមួយ​ ចៀសវាងការបែកបាក់គ្នា​ ដើម្បីចូលរួមចំណែកក្នុងការងារអភិវឌ្ឍន៍សង្គមជាតិជាមួយរាជរដ្ឋាភិបាល​ ប្រកប ដោយសុខសន្តិភាព ។

លោក អូស្មាន ហាស្សាន់ បានរំលឹកថា៖ រៀងរាល់ឆ្នាំ នៃខែបុណ្យបួសរ៉ាម៉ាឌន របស់សហគមន៍ខ្មែរឥស្លាមយើង តាំងពីឆ្នាំ២០១៤ មកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែបាន រៀបចំ និងអញ្ជើញទទួលទានអាហារស្រាយបួសជាមួយថ្នាក់ដឹកនាំ និង បងប្អូនខ្មែរឥស្លាម ។ លោក អូស្មាន ហាស្សាន់ ជាប្រធានគណៈកម្មការរៀបចំពិធីអាហារស្រាយបួស បានអោយដឹងថា៖ សម្រាប់ពិធីទទួលទានអាហារស្រាយបួសក្នុងឆ្នាំ ២០១៧ នេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតបានសម្រេចអនុញ្ញាតិអោយរៀបចំនៅថៃ្ងទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រហើយសម្តេចទាំងទ្វេ ក៏នឹងអញ្ជើញចូលរួមក្នុងពិធីនេះដែរ ដែលតាមការគ្រោងនៅមិនទាន់ផ្លូវការ អាច នឹងមានការ ចូលរួមពីសាសនិកឥស្លាមជាតិ និង អន្តរជាតិ សរុប ចន្លោះពី៥០០០ ទៅ៦០០០នាក់ចូលរួមផងដែរ ៕ សំរិត


ចែករំលែក៖