ខ្សែបម្រើអន្តរជាតិបែលហ្សុិក Eden Hazardត្រូវសម្រាកជិត៣ខែ ហើយនឹងអវត្តមានពេលចាប់ផ្តើមរដូវកាលថ្មី បន្ទាប់ពីទទួល ការវះកាត់កជើងរួច។
លទ្ធផលនេះធ្វើឲ្យគាត់អវត្តមានជាមួយនឹងក្រុមជម្រើសជាតិបែលហ្សុិក ក្នុងវគ្គជម្រុះ World Cup ទល់នឹងអេស្តូនីនៅថ្ងៃទី៩ ខែមិថុនា ក៏ដូចជាការប្រកួតអន្តរជាតិរបស់ក្រុម Chelsea ជាមួយនឹង Arsenal, Bayern Munich និង Inter Milan ក្នុងប្រទេសសិង្ហបុរីថ្ងៃទី២២ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។
គួររំលឹកថា សហព័ន្ធបាល់ទាត់របស់ប្រទេសបែលហ្សុិក (RBFA) បានឲ្យដឹងថា ខ្សែបម្រើ Eden Hazard របស់ក្លិបតោខៀវChelseaបានរងរបួសបាក់កជើងស្ដាំអំឡុងការហ្វឹកហាត់ជាមួយនឹងសមាជិកក្រុមជម្រើសជាតិ។
Eden Hazardជាកីឡាករសំខាន់បានជួយក្រុម តោខៀវឈ្នះជើងឯកអង់គ្លេស Premier League នៅក្នុងរដូវកាលនេះ ដោយស៊ុតបាល់បាន១៦គ្រាប់ក្នុងចំណោម៣៦ប្រកួត ៕ ដេវីត