ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនទាំងស្រវឹងដល់ផ្លូវកោងជ្រុលទៅបុករបងថ្ម ពេញមួយទំហឹងបណ្តាលឲ្យស្លាប់

ចែករំលែក៖

ខេត្តកោះកុង៖ ជនរងគ្រោះម្នាក់បានបើកបរទាំងស្រវឹងក្នុងល្បឿនលឿនផ្លូងកោង ជ្រុលទៅបុករបងថ្ម ពេញមួយទំហឹងធ្វើឲ្យស្លាប់នៅកន្លែង កាលពីយប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវកោង ស្ថិតនៅភូមិ៤សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃឿន ពិសិដ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គ្រោះថ្នាក់នេះគឺបង្កដោយខ្លួនឯង។

សមត្ថកិច្ច បានបន្តថា ជនរងគ្រោះបានជិះម៉ូតូម៉ាកសង់សូន១៧ ពណ៌ខ្មៅ ស្លាកលេខកោះកុង ១B.៣៤.៩១.ដោយល្បឿនលឿនក្នុងស្ថាន ភាពស្រវឹងទៅបុកនឹងរបងថ្ម ពេញ១ទំហឹងបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុខាងលើ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានកម្លាំងសមត្តកិច្ចចុះពិនិត្យធ្វើកុសល្យវិច័យ រួចសពនិងម៉ូតូជនរងគ្រោះកម្លាំងសមត្ថកិច្ច បានប្រគល់ឲ្យគ្រួសារសព វិញដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖