ក្លិប Borussia Dortmund បានជម្រើសរើសលោក Peter Bosz មកធ្វើជាអ្នកចាត់ការទូរទៅថ្មីរបស់ខ្លួនដើម្បីជំនួសលោកThomas Tuchel។
Borussia Dortmundបានសម្រេចចិត្តបណ្តេញគ្រូបង្វឹក Thomas Tuchel ចេញពីតំណែងក្នុងរយៈពេលតែ៣ថ្ងៃក្រោយដឹកនាំក្រុមនេះឈ្នះពានរង្វាន់អាល្លឺម៉ង់ Cup។
ទោះបីជាគាត់មានស្នាដៃដឹកនាំក្រុមឈ្នះពានក៏ដោយ ក៏គាត់មិនអាចបន្តដឹកនាំក្រុមនៅក្នុងកីឡដ្ឋាន Signal Iduna Parkទៀត បានដោយសារតែគាត់មានភាពល្អក់កករជាមួយនឹងថ្នាក់ដឹកនាំក្លិប។
លោកPeter Bosz មានវ័យ៥៣ឆ្នាំបានដឹកនាំក្រុម Ajax ទៅលេងវគ្គផ្តាច់ព្រ័ត្រនៃកកម្មវិធី Europa Leagueប៉ុន្តែក្រុមរបស់គាត់បានចេញក្រុមបិសាចក្រហមManchester United ដោយលទ្ធផល 2-0។ តែពេលនេះគាត់បានយល់ព្រមមកដឹកនាំ ក្រុមរបស់អាល្លឺម៉ង់វិញដោយចុះកិច្ចសន្យារហូតដល់ឆ្នាំ២០១៩។
គួរបញ្ជាក់ថា លោកPeter Bosz បានដឹកនាំក្រុម Ajax ក្នុងរដូវកាលមុនដោយ ជំនួសតំណែងរបស់លោកFrank de Boerហើក៏បានចុះកុងត្រារហូតដល់ឆ្នាំ២០១៩ដូចគ្នា។ លោកEdwin van der Sarនាយកគ្រប់គ្រងទូទៅរបស់ក្លិបAjaxបាននិយាយថា “ខ្ញុំមានអារម្មណ៍សប្បាយ និងមិនស្បាយលាយគ្នាចំពោះការ ចាកចេញរបស់ Peter។ ពេលយើងនាំគាត់មកទីនេះយើងមិនបានរំពឹងថានឹងចែកផ្លូវជាមួយគាត់ក្នុងរយៈពេលតែមួយឆ្នាំនោះទេ។ ពួកយើងលេងបានល្អរដូវកាលនេះពិសេសនៅ Europa League” ៕ ដេវីត