ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតនៅអង់គ្លេស៖ គណបក្សលោកស្រី Theresa May បាត់សំឡេង១៧អាសនៈ

ចែករំលែក៖

ការបោះឆ្នោតនៅប្រទេសអង់គ្លេសដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៨ ខែមិថុនា នោះ បានបិទបញ្ចប់ទៅហើយ ដោយលទ្ធផលក្នុងចំណោមគណបក្សឈរឈ្មោះប្រកួតប្រជែងទាំង៤គណបក្ស គឺមានអ្នកបាត់សំឡេងគាំទ្រ និងអ្នកទទួលបានសំឡេងគាំទ្រដែលមិននឹកស្មានដល់ ។

ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីផ្សាយកាលពីព្រឹកព្រលឹមថ្ងៃទី៩ ខែមិថុនា (ម៉ោងនៅកម្ពុជា)ថា គណបក្សអភិរក្សរបស់លោកស្រីនាយករដ្ឋមន្ត្រី Theresa May បានបាត់សំឡេងគាំទ្រ១៧កៅអី ដែលកាលពីមុនគឺ៣១៤កៅអី ។ ប៉ុន្តែទោះបីយ៉ាងណា គណបក្ស(Conservative) មួយនេះ នៅតែទទួលបានអាសនៈខ្ពស់ជាងគេដដែល ។

ជាមួយគ្នានេះដែរ គណបក្សដែលទទួលបានអាសនៈច្រើនបន្ទាប់ពីគណបក្សកាន់អំណាចនោះគឺគណបក្ស LAB (Labour) ទទួលបានអាសនៈបន្ថែម៣៤ទៀត ថែមពីមុនដែលមានតែ២៦៦អាសនៈ ។ រីឯគណបក្សឈរលំដាប់ទី៣ គឺគណបក្ស Leberal Democrat ទទួលបានអាសនៈ៦បន្ថែមទៀត ដែលកាលពីមុនមានតែ១៤អាសនៈ រីឯគណបក្ស Scottish National Party វិញ បាត់បង់អាសនៈស្ទើរទាំងស្រុង គឺពី៣៤អាសនៈមកនៅត្រឹមតែ១២អាសនៈប៉ុណ្ណោះ ៕ ថាច់ យ៉ាត


ចែករំលែក៖