ព័ត៌មានទាន់ហេតុការណ៍៖

Cristiano Ronaldoច្រានចោលការចោទប្រកាន់ថាបន្លំពន្ធ

ចែករំលែក៖

ខ្សែប្រយុទ្ធ Cristiano Ronaldoបានបដិសេធភ្លាមៗបន្ទាប់ពីរាជអាជ្ញាប្រទេសអេស្ប៉ាញបានចោទប្រកាន់ពីបទបន្លំទឹកប្រាក់រាប់លានអឺរ៉ូ ដោយគេចវេះមិនព្រមបង់ពន្ធ។

កីឡាករCristiano Ronaldoត្រូវបានចោទប្រកាន់ថាបានគេចវេះមិនព្រមបង់ពន្ធក្នុងទំហំទឹកប្រាក់១៤,៧លានអឺរ៉ូ (១៦លានដុល្លារ )ក្នុងចន្លោះឆ្នាំ២០១១-២០១៤។

ប្រសិនបើតុលាការពិតជារកឃើញថា Ronaldo បានប្រព្រឹត្តដូច ការចោទប្រកាន់ មែននោះ Ronaldo នឹងត្រូវផាកពិន័យជាទឹកប្រាក់យ៉ាងហោចណាស់ក៏២៨លានអឺរ៉ូស្មើនឹង ព្រមាន៣១,៣លានដុល្លារអាមេរិកដែរហើយអាចនឹងជាប់ពន្ធនាគារ៣ឆ្នាំកន្លះ។

គួររំលឹកថា ទស្សនាវដ្ដី Forbes បានបញ្ចេញរបាយការណ៍ថា ខ្សែប្រយុទ្ធ Cristiano Ronaldo គឺជាអត្តពលិករកចំណូលបានច្រើនជាងគេ ។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ៣២ឆ្នាំរបស់ក្លិប Real Madrid ឈរលើគេ រយៈពេល២ឆ្នាំជាប់ៗគ្នាហើយ ដោយរកបាន៩៣លានដុល្លារអាមេរិកកាលពីឆ្នាំមុន។ ទឹកប្រាក់ទាំងនោះបានមកពីប្រាក់ខែបាល់ទាត់ ប្រាក់លើកទឹកចិត្តនិងប្រាក់ផ្សាយពាណិជ្ជកម្ម ៕ ដេវីត


ចែករំលែក៖