ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ត្រូវនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ចាប់ខ្លួនតាមដីកា

ចែករំលែក៖

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២បានឃាត់ខ្លួនយុវជនម្នាក់២នាក់ កាលពីម៉ោង៦ល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការពីរផ្សេងគ្នា។

មន្រ្តីនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានឲ្យដឹងថា ដីកាទី១ លេខ ៥០១ត/ព្រ ចុះថ្ងៃទី ១៩-០៨-២០១៥ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ កៅ ច័ន្ទ ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ2 ចេញដោយលោក កៅ វណ្ឌី ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានី ភ្នំពេញ ពីបទ ៖ លួចមានស្ថានទម្ងានទោស ប្រព្រឹត្តនៅចំណុច ផ្ទះលេខ01ផ្លូវ357 ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៩-៤-២០១៤។

រីឯដីកាទី២ លេខ 500ត/ព្រ ចុះថ្ងៃទី១៩-០៨-២០១៥ បង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ វ៉ិក សីហា ហៅទួញ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ2 ចេញដោយលោក កៅ វណ្ឌី ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ ពីបទ ៖ លួចមានស្ថានទម្ងាន់ទោស ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ០១ផ្លូវ357 ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារ អំពៅ កាលពីថ្ងៃទី ១៩-០៤-២០១៤។

បច្ចុប្បន្នជនល្មើស ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីបញ្ជូនទៅតុការចាត់ការតាមនីតិវិ ៕ ប្រាថ្នា


ចែករំលែក៖