ព័ត៌មានទាន់ហេតុការណ៍៖

លោកlorentino Perezបន្តធ្វើជាប្រធានក្លិបReal Madridរហូតដល់ឆ្នាំ២០២១

ចែករំលែក៖

លោក Florentino Perezត្រូវបន្តតំណែងជាប្រធានក្លិបយក្សអេស្ប៉ាញReal Madridរហូតដល់ឆ្នាំ២០២១ដោយសារតែគ្នានបេក្ខជនឈរឈ្នោះតទល់នឹងគាត់ឡើយ។

ប្រធានក្លិបវ័យ៧០ឆ្នាំបានមកដឹកនាំក្រុមReal Madrid ដំបូងនៅក្នុងឆ្នាំ២០០០ហើយបានឈ្នះតំណែងនេះម្តងទៀតដោយពុំមានគូប្រជែងឡើយ។

ក្រោមការដឹកនាំរបស់លោក Florentino Perezក្លិប Real Madridបានរីកចម្រើនជាបន្តបន្ទាប់ដោយឈ្នះពានរង្វាន់Champions Leagueដល់ទៅ៣ដងក្នុងរយៈពេល៤កាលដូវកាល។

ក្នុងឆ្នាំ២០១៦-២០១៧ក្លិបReal Madridក៏បានឈ្នះជើងឯកប្រទេស អេស្ប៉ាញជាលើកដំបូងបើគិតចាប់តាំងពីឆ្នាំ២០១២មក។

ចំណែកព័ត៌មានរបស់ក្លិបReal Madridផ្សេងទៀតបានឲ្យដឹងថា ពួកគេ អាចនឹងទិញតារាឆ្នើមKylian Mbappeពីក្រុមMonaco ហើយខ្សែប្រយុទ្ធCristiano Ronaldoអាចនឹងចាកចេញពីក្លិប ៕ ដេវីត


ចែករំលែក៖