ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូដើរលេងម្ដុំវត្តភ្នំ ត្រូវរថយន្តបើកបុកចំពីចហៀងពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ក្នុងចំណោមគ្នា៤នាក់បានរងរបួសធ្ងន់បាក់ជើងស្ដាំម្ខាង និង៣នាក់ទៀតរងរបួសស្រាល ក្រោយពីជិះម៉ូតូមួយគ្រឿងឌុបគ្នាមកពីដើរលេងនៅម្ដុំរង្វង់មូលវត្តភ្នំ ហើយត្រូវបានរថយន្តបង្កម៉ាកហាយឡាក់វីហ្គូបើកបុកពីចហៀងពេញទំហឹងអូសម៉ូតូកៅក្ឋជិត៥ម៉ែត្រ ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ១០៦ កែងនិងផ្លូវ៥១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ម៉ូតូរងគ្រោះម៉ាក ហង់ដាឌ្រីម ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1L-3461 ជិះឌុបគ្នា៤នាក់ ។ ចំណែករថយន្តបង្កម៉ាកហាយឡាក់វីហ្គូ ពណ៌ស្ក ពាក់ស្លាកភ្នំពេញ2T-2460 បើកបរដោយបុរសម្នាក់និងរួមដំណើប្រពន្ឋម្នាក់ទៀត ។

តាមសម្ដីយុវជនរងគ្រោះរបួសស្រាល និងភាគីខាងម៉ូតូបានឲ្យដឹងថា នៅមុនកើតហេតុ ពួកគាត់បានជិះម៉ូតូ១គ្រឿងឌុបគ្នាមកពីដើរលេងនៅម្ដុំរង្វង់មូលវត្តភ្នំ ហើយធ្វើដំណើរតាមបណ្ដោយផ្លូវ៥១ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុនៃផ្លូវបំបែកជាបួន ក៏ត្រូវបានរថយន្តបង្កម៉ាកហាយឡាក់វីហ្គូ បើកបរតាមបណ្ដោយផ្លូវ១០៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកបុកចំម៉ូតូពីចហៀងពេញទំហឹង បណ្ដាលឲ្យម៉ូតូរងគ្រោះដួលគៀបជាប់ក្រោមរថយន្តអូសជាង៥ម៉ែត្ររងការខូចខាតទាំងរថយន្តនិងម៉ូតូយ៉ាងដំណំ រួមទាំងអ្នកឌុបរងរបួសធ្ងន់បាក់ជើងស្ដាំម្ខាង សំណាងល្អ៣នាក់ទៀតខ្ទៀតចេញពីម៉ូតូរងរបួសស្រាល ។

ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មន្ទីពេទ្យ ហុង ហាក់ ដឹកយកទៅព្យាបាលភ្លាមៗ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះទៅឃាត់ខ្លួនអ្នកបើកបររថយន្តបង្កនៅកន្លែងកើតហេតុយកមកស្នាក់ការប៉ុស្ដិ៍នគរបាលវត្តភ្នំ និងហើយធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះនិងរថយន្តបង្ករួមទាំងម្ចាស់យកទៅកាន់ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ស តារា


ចែករំលែក៖