ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញសហការជាមួយកម្លាំងមូលដ្ឋានប៉ុស្តិ៍បឹងរាំង ដេញតាមឃាត់ខ្លួនបានជាក់ស្តែង បន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆក់(ឡែបថប)បានសម្រេចហើយព្យាយាមរត់គេចខ្លួនតែគេចមិនផុតពីសមត្ថកិច្ច ហើយសមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យរូបនេះត្រូវនគរបាលខណ្ឌដូនពេញចាប់ខ្លួនបាន៤លើកទាំងនេះ ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៦និង៣០នាទីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ២២២កែងផ្លូវលេខ៥១ភូមិទី៣សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះ ជា អ៊ាង ភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរមិនប្រាកដ មានទីលំនៅផ្ទះលេខ១២២បេផ្លូវលំសង្កាត់កាកាបខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ ។ចំណែកឯ វត្ថុតាងចាប់យកពីជនសង្ស័យមាន ,ឡែបថបមួយគ្រឿងម៉ាកAPPLE MACITOSH. ពណ៌ទឹកប្រាក់(បានប្រគល់អោយជនរងគ្រោះវិញ) .ម៉ូតូមួយគ្រឿងម៉ាកYAMAHA XTពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GE4440( ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព).ទូរសព្ទ័ដៃម៉ាកអាយហ្វូន7ផ្លើសពណ៌ក្រហម.និងកាបូបខ្មៅមួយមានលុយ៥០០០០រៀល។ ឯរីជនរងគ្រោះ ឈ្មោះGRIFFITH. DEBBIE. ភេទស្រីអាយុ៥១ឆ្នាំជនជាតិអូស្តា្រលីមុខរបរទេសចរណ៍កាន់លិខិតឆ្លងដែនលេខPEO405573. ស្នាក់នៅសណ្ឋាគារPLANTATION ផ្លូវលេខ១៨៤សង្កាត់ជ័យជំនះខណ្ឌដូនពេញរាជធានីភ្នំពេញ ។
មន្រ្តីដដែរ បានបន្តទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះ គឺជាមុខសញ្ញាចាស់ ហើយនគរបាលខណ្ឌដូនពេញ ធ្លាប់ចាប់ខ្លួន៣លើករួចមកហើយ គឺនៅឆ្នាំ២០១២ ,២០១៤, ២០១៥ និងលើកនេះគឺក្នុងឆ្នាំ២០១៧ ដោយជនសង្ស័យចេញពីពន្ធធានាគារភ្លាម ក៏ធ្វើសកម្មភាពឆក់ទៀត ក៏ត្រូវកម្លាំងឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាំង ត្រូវបានកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕ស តារា