ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយកូរ៉េខាងជើងធ្វើឲ្យនិស្សិតអាមេរិកស្លាប់ ទីក្រុងវ៉ាស៊ីនតោនបញ្ជូនយន្តហោះទម្លាក់គ្រាប់ទៅកាន់កូរ៉េខាងត្បូង

ចែករំលែក៖

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ក្រោយការស្លាប់ និស្សិតជនជាតិ អាមេរិក ដែលកូរ៉េខាងជើង ទើបតែបានដោះលែងនោះ ធ្វើឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំសម្រេច បន្ថែមកម្លាំងទាហាន អាវុធ ដើម្បីការពារពលរដ្ឋអាមេរិកផ្សេងទៀត ដែលកូរ៉េខាងជើងបានចាប់ខ្លួន ។ អាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ ប្រភេទ B-1B Lancers ពីរគ្រឿង ទៅកាន់កូរ៉េខាងត្បូង ចូលរួមធ្វើសមយុទ្ធ ។

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានដកស្រង់សម្តីមន្ត្រីយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា យន្តហោះទាម្លាក់គ្រាប់របស់អាមេរិក កំពុងតែចូលរួមធ្វើសមយុទ្ធ ដោយមានការហោះហើរនៅលើដែនអាកាសកូរ៉េខាងជើងទៀតផង។ យោងតាមការលើកឡើង របស់មន្រ្តីការពារជាតិ ការធ្វើសមយុទ្ធនោះ ដែលជាផ្នែកមួយ នៃការធ្វើ សមយុទ្ធរួមគ្នានេះ បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។

យន្ដហោះចម្បាំងទំនើបៗរបស់ប្រទេសកូរ៉េខាងត្បូង នឹងចូលរួមធ្វើសមយុទ្ធជាមួយយន្ដហោះទម្លាក់ គ្រាប់បែកលឿនជាងសម្លេង B-1B ខ្នាតធំរបស់ប្រទេសមហាអំណាចអាមេរិក ។ ក្នុងនោះដែរ យន្ដហោះទម្លាក់គ្រាប់បែកខាងលើនេះ គ្រោងនឹងហោះហើរ អំឡុងពេល ៣ទៅ៤ម៉ោងជាមួយ នឹងយន្ដហោះចម្បាំង F-15K ចំនួន ២គ្រឿងផងដែរ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេលចុងក្រោយនេះបានបន្ដធ្វើសមយុទ្ធយោធា ជាមួយនឹង សម្ពន្ធមិត្តរបស់ខ្លួន ដូចជាអាមេរិក និងកាណាដា ជាដើម បើទោះបីជាមានការរិះគន់ ឫអាចយកលេសនេះទៅធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសផ្ដាច់ការកូរ៉េខាងជើង៕ ម៉ែវ សាធី


ចែករំលែក៖