ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហមចង់បាន Ronaldo ត្រឡប់មកវិញ

ចែករំលែក៖

ក្លិបបិសាចក្រហម Man United ចង់នាំយកកំពូលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristaino Ronaldo មករួមក្លិបវិញនារដូវកាលថ្មី២០១៧-២០១៨ បន្ទាប់ពីប៉ុន្មានថ្ងៃមកនេះ តារាឆ្នើមម្ចាស់ពានរង្វាន់ World Player of The Year (បាល់មាស)៤សម័យរូបនេះ ចង់ចាកចេញពីក្លិបស្តេចស Real Madrid និងបានប្រាប់លោក Florentino Perez ម្ចាស់ក្លិបរួចរាល់ផងដែរ សម្រាប់ការសម្រេចចិត្តនេះ ។

ក្លិបបិសាចក្រហមបានត្រៀមលក្ខណៈរួចរាល់ ក្នុងការដាក់សំណើបេក្ខភាពកីឡាករអ្នកចាំទីឆ្នើម David DeGea បូករួមជាមួយទឹកប្រាក់ដ៏ច្រើនគួរសមគឺប្រមាណ១៨៣លានផោន ដើម្បីជាថ្នូរឲ្យក្លិប Real Madrid ពិចារណានិងការចង់បានកីឡាករខ្សែប្រយុទ្ធស្លាបឆ្នើម Crisitiano Ronaldo បូករួមជាមួយមិត្តរួមក្រុម Real Madrid គឺកីឡាករខ្សែប្រយុទ្ធ Alvaro Morata ដែលក្លិបបិសាចក្រហមកំពុងចង់បានផងដែរ ។

មូលហេតុចម្បងរបស់ខ្សែប្រយុទ្ធដែលមានរហស្សនាម CR7 នោះគឺជួបរឿងខកចិត្តនិងក្លិបជាញឹកញយ ចំពោះការមិនបង្ហាញជំនឿជឿជាក់ក្នុងការ ដោះស្រាយបញ្ហាដែលកើតមានឡើងជារឿយរឿយ រឿងប្រាក់បង់ពន្ធ ខណៈដែលសាមីខ្លួនក៏យល់ព្រមជាមួយនិងការត្រៀមចាកចេញ ស្របពេលដែលគេជឿថា រ៉ូណាល់ដូ អាចនិងត្រលប់ទៅអតីតក្លឹបដែលរូបគេធ្លាប់សាងភាពល្បីល្បាញ កាលពីកំលុងឆ្នាំ២០០៣រហូតដល់ឆ្នាំ២០០៩នោះវិញដើម្បីជួបជុំជាមួយអតីតគ្រូបង្វឹក Real Madrid និងជាជនរួមជាតិគឺលោក Jose Mourinho កំពុងដឹកនាំនៅទីនោះ។

ជាមួយគ្នានោះក្លិបយក្សនៅអង់គ្លេសមួយទៀតគឺមេឃខៀវ Man City ក៏ចង់ប្រជែងជាមួយ បិសាចក្រហមក្នុងការនាំយកតារាឆ្នើមរូបនេះមកកាន់ក្លិបរបស់ខ្លួនដែរ ៕ ដេវីត


ចែករំលែក៖