ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបលើកទី៤០ឆ្នាំ នៃទិវាចង់ចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី៤០ឆ្នាំ នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពិធីនេះធ្វើឡើងនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រង់ចំណុចច្រកកោះថ្ម ឃុំទន្លូន។ ចំណុចទីមួយនេះគឺស្ថិតនៅសាលាបឋម​សិក្សាកោះថ្ម​ នៅឃុំទន្លូង​ ស្រុកមេមត់​ ខេត្ត​ ត្បូងឃ្មុំ។

នៅក្នុងកម្មវិធីប្រារព្ធខួបលើកទី៤០នេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងរៀបរាប់អំពីព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់របស់សម្តេច នាគ្រានោះប្រាប់ដល់មហាជនក៏ដូចជាអង្គទូតនានាប្រចាំនៅប្រទេសកម្ពុជាថា គ្រាដ៏គ្រោះថ្នាក់របស់សម្តេចនាពេលនោះគឺដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1370271809687979/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1370269613021532/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1370255736356253/” width=”600″ height=”400″ onlyvideo=”1″]
ចែករំលែក៖