ប្រភពព័ត៌មានស៊ីអិនអិនបានផ្សាយកាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ (ម៉ោងនៅកម្ពុជា)បញ្ជាក់ថា ប្រភពពីយោធាអាមេរិក២នាក់បានប្រាប់ភ្នាក់ងារយកព័ត៌មានស៊ីអិនអិនថា យោធាអាមេរិកបានធ្វើសកម្មភាពបាញ់ទម្លាក់យន្តហោះចម្បាំងស៊ីរីមួយគ្រឿងទៀត ដោយសារតែយន្តហោះនោះហោះចូលមកក្នុងតំបន់គ្រោះថ្នាក់ ។
សូមបញ្ជាក់ថា នេះជាលើកទី៣ហើយដែលអាមេរិកបាញ់ប្រហារយន្តហោះចម្បាំងកងទ័ពគាំទ្ររដ្ឋាភិបាលស៊ីរីរបស់លោកបាសា អាល់អាសាដ ក្នុងរយៈពេល១ខែនេះ ។
យន្តហោះចម្បាំងរបស់ទាហានស៊ីរីនោះផលិតនៅប្រទេសអ៊ីរ៉ង់ ប្រភេទShahed 129 ត្រូវបានយន្តហោះច្បាំងអាមេរិក ប្រភេទ F-15E បាញ់ធ្លាក់នៅជិតតំបន់ At Tanf ស៊ីរី ចម្ងាយ៥៥គីឡូម៉ែត្រ ពីតំបន់មានជម្លោះ ៕ ថាច់ យ៉ាត