ព័ត៌មានទាន់ហេតុការណ៍៖

អគ្គីភ័យឆាបឆេះនៅសង្កាត់ទឹកល្អក់១ ជិតវិទ្យាល័យជាស៊ីសន្ធរម៉ុកបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍អគ្គីភ័យមួយបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍អះអាងថា អគ្គីភ័យនេះបានកើតឡើងពីបន្ទាប់ជាន់ទី៣ នៃអគារមួយកន្លែងស្ថិតនៅខាងមុខវិទ្យាល័យជាស៊ីមសន្ធរម៉ុក ។ គេនៅមិនទាន់ដឹងពីមូលហេតុបង្កឲ្យគ្រោះថ្នាក់អគ្គីភ័យនេះកើតឡើងនៅឡើយទេ ខណៈដែលសមត្ថកិច្ចបាននិងកំពុងអន្តរាគមន៍ដោយចេញរថយន្តពន្លត់អគ្គីភ័យមកបាញ់ទឹកពន្លត់ផងដែរ ៕ ប្រាថ្នា


ចែករំលែក៖