ព័ត៌មានទាន់ហេតុការណ៍៖

អ.ស.ប បានតែងតាំងមន្ត្រីការបរទេសរុស្ស៊ី ឲ្យធ្វើជាប្រធានអង្គការប្រឆាំងភេរវកម្ម

ចែករំលែក៖

មន្ត្រីការបរទេសរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ ត្រូវ បានតែងតាំងធ្វើជា ប្រធាន ការិយាល័យប្រឆាំងភេរវកម្ម របស់អង្គការសហប្រជាជាតិ។អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃទី២២ ខែមិថុនា បាន ប្រកាសពីការសម្រេច ជ្រើសរើសមន្ត្រីការបរទេសរុស្ស៊ីឲ្យកាន់តំណែងដ៏សំខាន់ខាងលើ ក្នុងពេលដែល ការវាយប្រហារភេរ វកម្មនៅជុំវិញពិភពលោកកើនឡើង។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Farhan Haq បានឲ្យដឹងថា អគ្គ​រដ្ឋទូតរុស្ស៊ី ឈ្មោះVladimir Voronkov ជាបុគ្គលដែលមានបទពិសោធន៍ ជាង៣០ ឆ្នាំនៅក្នុងវិស័យការបរទេស របស់អង្គការ សហប្រជាជាតិ ។ លោក Vladimir Voronkov នឹងផ្តល់យុទ្ធសាស្ត្រ ល្អៗសម្រាប់ប្រឆាំងក្រុមភេរវកម្ម។

ការតែងតាំងមន្ត្រី ការបរទេសរុស្ស៊ី ធ្វើ ជាប្រធាន ការិយាល័យប្រឆាំងភេរវកម្ម បង្ហាញឲ្យឃើញថា តួនាទីរបស់រុស្ស៊ី មាន សារសំខាន់យ៉ាងខ្លាំង នៅក្នុងសង្គ្រាម ប្រឆាំងក្រុមភេរវកម្ម។ន​​ៅពេលនេះដែរ​ ​​​ រុស្ស៊ីបានចូលរួមយ៉ាងសកម្មនៅក្នុង សកម្មភាពប្រឆាំងភេរវកម្មនៅលើពិភពលោក ក្នុងនោះមានក្រុមភេរវកម្ម IS នៅស៊ីរីជា ដើម។

មន្ត្រីការបរទេស បណ្តាប្រទេសលោក ខាងលិច ក៏បានលើកឡើងដែរថា រាល់ សកម្មភាពប្រឆាំងភេរវកម្ម គឺត្រូវមានកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ទើបការវាយប្រហារមានប្រសិទ្ធភាពពិតប្រាកដ។

ពាក់ព័ន្ធនឹងសកម្មភាពវាយប្រហារភេរវកម្ម នៅក្នុងប្រទេសអុីរ៉ាក់ កម្លាំងទាហាន ប្រទេសនេះបាន រំកិលទៅមុខយ៉ាងយឺតៗ ពេលវាយចូលដល់សង្កាត់ក្រុងចំណាស់ ដែលមានផ្លូវក្រវិចក្រវៀន តូចចង្អៀត និងមានប្រជាជនរស់នៅកកកុញច្រើនប៉ុន្តែ​ការប្រយុទ្ធលើសមរភូមិ នៅតែមានសន្ធឹក ខ្លាំង តាមផែនការដដែល។ កងទ័ពអុីរ៉ាក់ បានចូលកាន់តែកៀកក្រុងចាស់ និងចាប់ផ្តើមឡោមព័ទ្ធខ្ទប់ក្រុងនេះគ្រប់ជ្រុង ដោយរុលពីត្បូងតាមរយៈជំនួយពីកងប្រដាប់អាវុធធុនធ្ងន់ ហើយដេញក្រសោបចុះពីជើងទៅខ្ទប់នៅជ្រុងខាងកើត ដែលខណ្ឌដោយ​ទន្លេ Tigre។

បើតាមសេចក្តីប្រកាសរបស់មេបញ្ជាការកងពលប្រយុទ្ធប្រឆាំងនឹងភេរវកម្មអុីរ៉ាក់ លោកឧត្តមសេនីយ៍ អាប់ដែល ហ្កានី អាល់អាសាឌី ឧបសគ្គមានកាន់តែច្រើនហើយពួកជីហាតដរដ្ឋអ៊ិស្លាម ក៏ហាក់ដូច ជាក្រាញននៀល និងធុនកាន់តែខ្លាំងឡើងៗ ព្រោះថា សង្កាត់នេះជាជង្រុកនិងជាកម្លាំងចុងក្រោយរបស់ពួកគេហើយ ដូច្នេះគ្មានអ្វីដែលត្រូវខ្លាចទៀតទេ។

សូមបញ្ជាក់ថា រដ្ឋាភិបាលអុីរ៉ាក់ បានបើកប្រតិបត្តិការរំដោះក្រុងម៉ូស៊ូលជា ក្រុងទីពីររបស់ប្រទេស អស់រយៈពេល៨ខែ មកហើយ។ ប្រតិបត្តិការនេះបានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់សម្ពន្ធមិត្តអន្តរជាតិដឹកនាំដោយអាមេរិក។ គឺទើបតែកាល ពីថ្ងៃអាទិត្យមក កងទ័ពអុីរ៉ាក់ បានសម្រុកប្រយុទ្ធដណ្តើមយកទីតាំងចុងក្រោយ របស់ពួកជីហាដ នៃសង្កាត់ក្រុងម៉ូស៊ូល ចាស់។ ប៉ុន្តែពួកជីហាដបានបាញ់កាំភ្លើងត្បាល់ស្ទើរឥតដាច់ និងកម្លាំងចាប់លប បាញ់ ព្រមទាំងដាក់បង្កៃគ្រាប់បែកច្នៃ ជាច្រើនស្ទើរគ្រប់ទិសទី តបតប្រឆាំងនឹង កងទ័ពរដ្ឋអុីរ៉ាក់។ ពុំទាន់មានតុល្យការ ច្បាស់លាស់ ស្តីអំពីចំនួនជនរងគ្រោះទេ តែមានអ្នកកាសែតបារាំងម្នាក់ ដែលរង របួសខ្លាំងក្នុងការបំផ្ទុះគ្រាប់មីន បានស្លាប់ ពីរនាក់ទៀត និងអ្នកកាសែតជាតិគួដឌីស្ថានម្នាក់ក៏បានស្លាប់ដែរ៕ ម៉ែវ សាធី

ឈ្មោះVladimir Voronkov


ចែករំលែក៖