ព័ត៌មានទាន់ហេតុការណ៍៖

គង់ ចាន់ស្រីមុំ និង គឹម សីហា ចង់បានកូនឆាប់ៗ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយចូលរោងការជាងមួយឆ្នាំ តារាសម្តែងស្រីសាច់ខ្ចីគួរឲ្យខ្នាញ់ នាង គង់ចាន់ស្រីមុំ និងលោកគឹម សីហានៅមិនទាន់ទទួលបានចំណងដៃដំណក់ឈាមរួមគ្នានៅឡើយ គ្រាដែលពួកគេចង់បានកូនពរភ្លាមៗក្រោយរៀបការនោះ។

ស្នេហារបស់ គឹម សីហា និង គង់ ច័ន្ទស្រីមុំ ទទួលបានការកោតសរសើរខ្លាំង គ្រាដែលស្នេហាអ្នកសិល្បៈមួយនេះលេចចេញភាពផ្អែមល្ហែមជាបន្តបន្ទាប់។ ពួកគែបានប្រកាសទទួលយកកំណើតកូនភ្លាមៗ ដើម្បីពង្រឹងចំណងស្នេហ៍ពួកគេកាន់តែរឹងមាំ គ្រាដែលឪពុកម្តាយពួកគេសុទ្ធតែចង់ពរចៅឆាប់ៗដូចគ្នា។ ដើម្បីបង្កើនភាពផ្អែមល្ហែម និងបំពេញបំណងប្រាថ្នាមានកូនរួមគ្នានេះ ពួកគេបានព្យាយាមស្វែងរកទីកម្សាន្តនៅក្រៅប្រទេសជាច្រើន ប៉ុន្តែបំណងនេះ ហាក់នៅមិនទាន់មានពន្លឺនៅឡើយបើទោះបីពេលខ្លះ ពួកគេបានឆ្លៀតពេលចេញទៅសាងភាពផ្អែមល្ហែមនៅក្រៅប្រទេសក្តី។

អ្នកជិតដិតតារាប្រុសស្រីរូបនេះ លើកឡើងថា ស្រីមុំ និងសីហា កំពុងខ្វាយខ្វល់ច្រើនអំពីរឿងគ្មានកូននេះ ហើយថ្មីៗនេះ តារាសម្តែង ទាំងពីរបានបង្ហាញវត្តមាននៅវត្តព្រះធម្មកាយ ហៅវត្តថាសហោះនៅលើទឹកដីនៃប្រទេសថៃ ដើម្បីបួងសួងសុំសេចក្តីសុខ ពិសេសគឺការបួងសួងសុំកូន ព្រោះតែវត្តនេះ មានភាពល្បីល្បាញខ្លាំងសម្រាប់អ្នកគ្មានកូន ហើយមកបែបន់សុំឲ្យឆាប់មានកូននោះ។ កូនគឺជាបំណងប្រាថ្នាធំសម្រាប់ជីវិតពួកគេក្រោយមុខជំនួញផ្នែកផលិតផលសម្រស់ពួកគេទទួលបានជោគជ័យ។

ទោះជាយ៉ាងណារយៈពេលនៃការរួមរស់ជាមួយគ្នាជាងមួយឆ្នាំនេះនៅមិនទាន់ធ្វើឲ្យពួកគេអស់សង្ឃឹមនៅឡើយទេ។ ក្រៅពីមានជំនឿលើការបន់ស្រន់ពួកគេក៏បានទៅជួបជាមួយគ្រូពេទ្យជំនាញដើម្បីពិភាក្សារឿងនេះផងដែរ។ ពួកគេរំពឹងថា នឹងមានដំណឹងល្អក្នុងពេលឆាប់ៗនេះ៕ វឌ្ឍនា


ចែករំលែក៖