ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ស្ត្រីកូរ៉េខាងជើងធ្វើមិទ្ទិញ ប្រកាសធ្វើសង្គ្រាមប្រឆាំងការឈ្លានពានរបស់អាមេរិក

ចែករំលែក៖

ស្ត្រីកូរ៉េខាងជើងបានប្តេជ្ញានៅក្នុងមិទ្ទិញ នាឱកាសខួបនៃការបញ្ចប់សង្គ្រាមដោយកិច្ចព្រមព្រៀងឈប់បាញ់ឆ្នាំ១៩៤៩- ១៩៥៣ ដោយបានប្រកាសថានឹងធ្វើ សង្គ្រាមទប់ស្កាត់ការឈ្លានពានរបស់អាមេរិក។

នៅក្នុងមិទ្ទិញនេះ ស្ត្រីរាប់សិបពាន់នាក់ បានប្រកាស ពីការប្តេជ្ញាថានឹងសាមគ្គីគ្នា ប្រឆាំងនឹងសត្រូវរបស់កូរ៉េខាងជើង។ មិនតែប៉ុណ្ណោះ នៅក្នុងសាលារៀនទាំង អស់ ក៏បានបង្ហាត់បង្រៀនពី ការប្តេជ្ញា ដល់សិស្ស ក្នុងការការពារកូរ៉េខាងជើង និង មិនត្រូវទុកចិត្តអាមេរិកជាដាច់ខាត។

កូរ៉េខាងជើងរៀបចំមិទ្ទិញ ក្នុងពេលដែលស្ថានភាពតានតឹងកាន់តែខ្លាំងឡើង ជា មួយអាមេរិក ក្រោយការស្លាប់របស់និស្សិត Otto Warmbier ។ និស្សិតរូបនេះត្រូវបានកូរ៉េខាងជើងកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល១៥ឆ្នាំ ប៉ុន្តែត្រូវបានដោះលែង ក្រោយ១៧ខែឃុំខ្លួន ។ បន្ទាប់ពីទៅដល់​អាមេរិកបាន ៦ថ្ងៃប៉ុណ្ណោះក៏បានស្លាប់ ហើយអាមេរិកបានទម្លាក់កំហុសនេះទៅលើកូរ៉េខាងជើង។

ក្រៅពីកូរ៉េខាងជើងកូរ៉េខាងត្បូងក៏បានរំលឹកខួប នៃសង្គ្រាមឧបទ្វីបកូរ៉េផងដែរ ហើយបាន ស្នើដល់កូរ៉េខាងជើងបញ្ឈប់​កម្មវិធីបរមាណូរបស់ខ្លួន។

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak Yon បានព្រមានថា កូរ៉េខាងជើង ត្រូវបញ្ឈប់សកម្មភាពឌឺដង ដូចជាសាក ល្បងកាំជ្រួចមីស៊ីលជាដើម។ អាមេរិកនិងកូរ៉េខាងត្បូងបង្ហាញក្តីបារម្ភយ៉ាងខ្លាំងថា នៅក្នុងពិធីមិទ្ទិញគម្រប់៦៧ឆ្នាំថ្ងៃចុះកិច្ចព្រមព្រៀងឈប់បាញ់នៃសង្គ្រាមឧបទ្វីប កូរ៉េ ទីក្រុងព្យុងយ៉ាងអាចសាកល្បងគ្រាប់បែកបរមាណូជាលើកទី៦ ។

សង្គ្រាមឧបទ្វីបកូរ៉េ បានចាប់ផ្តើមឡើងនៅថ្ងៃទី២៥ខែមិថុនា ឆ្នាំ១៩៥០ និង បញ្ចប់ ទៅ ដោយកិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី២៧ខែកក្កដា ឆ្នាំ១៩៥៣។ ដោយសារ តែ កូរ៉េខាងជើងនិងខាងត្បូងមិនទាន់មានសន្ធិសញ្ញាសន្តិភាពពេញលេញទើបកូរ៉េខាងជើងបន្ត ពង្រឹងអាវុធរបស់ខ្លួនដើម្បី ការពារប្រទេស ដោយសារតែសង្គ្រាមអាចនឹងកើតឡើងគ្រប់ពេលវេលា ។

ក្នុងពេលនេះដែរ កូរ៉េខាងជើង ក៏បាន ព្រមានអាមេរិកថានឹងប្រើប្រាស់ កម្លាំង បរមាណូ ទាំងអស់ ដើម្បីវាយប្រហារទៅលើសត្រូវឈ្លានពាន។សារព័ត៌មានជាតិ​កូរ៉េខាងជើង KCNA បានដកស្រង់ សម្តី អភិបាលក្រុង ព្យុងយ៉ាងលោក Cha Hui Rim ដែលបានប្រកាសថា «កូរ៉េខាងជើង នឹងក្លាយជាប្រទេសមហាអំណាច បរមាណូ ហើយយើងបានត្រៀមលក្ខណៈជានិច្ចក្នុងការ វាយប្រហារដោយបរមាណូទៅលើស ត្រូវប៉ុនប៉ងឈ្លានពានកូរ៉េខាងជើង»។ការប្រកាសរបស់លោក Cha Hui Rim ក្នុង ពិធីមិទ្ទិញគម្រប់៦៧ឆ្នាំ នៃសង្គ្រាម ឧបទ្វីប កូរ៉េ ។

លោក Cha Hui Rim ក៏បានចោទ ប្រកាន់អាមេរិក ជាអ្នកថា ចាប់ផ្តើមឲ្យមានសង្គ្រាមឧបទ្វីបកូរ៉េនៅឆ្នាំ១៩៥០ នៅពេល នេះនិងពេលអនាគត់កូរ៉េខាង ជើង និងបោសសម្អាតសត្រូវឈ្លានពានប្រសិនបើចូលឈ្លានពានកូរ៉េខាងជើងម្តងទៀតនោះ។ កាលពីថ្ងៃទី២៤ខែមិថុនាកន្លងមក កូរ៉េខាងជើងក៏បានព្រមានថាសង្គ្រាមវាយប្រហារជាលើកទីពីរទៅលើកូរ៉េខាងជើង នឹងច្បាប់ ផ្តើមឡើងគ្រប់ពេលវេលា។

សារព័ត៌មាន KCNA បានផ្សាយថា «អាមេរិក កំពុងបញ្ជូនអាវុធជាច្រើន មក កាន់ឧបទ្វីបកូរ៉េ ជាការត្រៀមលក្ខណៈ​វាយប្រហារទៅលើកូរ៉េខាងជើង។ កម្មភាព ទាំងនោះរបស់អាមេរិក ធ្វើឲ្យកូរ៉េខាងជើង ត្រូវតែមានការប្រុងប្រយ័ត្ននិងបង្កើនការ ផលិតអាវុធបន្ថែមទៀត។

ក្រោយការស្លាប់ និស្សិតអាមេរិក បានបង្កក្តីបារម្ភយ៉ាងខ្លាំងពីការវាយប្រហារទៅលើកូរ៉េខាងជើងរបស់អាមេរិក ។ បើទោះបីជនជាតិអាមេរិកជាច្រើនត្រូវកូរ៉េខាងជើងឃុំខ្លួននាពេលកន្លងមកតែមិនដែលមាន អ្នកស្លាប់នោះឡើយ ។ការស្លាប់នោះ បាន ធ្វើឲ្យអ្នកនយោបាយនិង សារព័ត៌មានមួយចំនួនរបស់អាមេរិកស្នើឲ្យប្រធានាធិបតី ដូណាល់ ត្រាំបើកការវាយប្រហារទៅលើ កូរ៉េខាងជើង ដើម្បីបញ្ចប់របបដឹកនាំឃោរ ឃៅគីម ជុងអ៊ុន។

ចំណែកកូរ៉េខាងជើងវិញក៏បានច្រានចោល ការចោទប្រកាន់ថា ការស្លាប់ របស់ និស្សិតអាមេរិក គឺជាស្នាដៃរបស់កូរ៉េខាង ជើង ។ ទីក្រុងព្យុងយ៉ាងបានលើកឡើងថា នៅពេលដែលដោះលែងនោះ និស្សិតខាង លើមានសុខភាពធម្មតា។ សកម្មភាពទាំង នោះ គឺជាចេតនាក្នុងការទម្លាក់កំហុសមកលើកូរ៉េខាងជើង និងជាលេសដើម្បីដាក់ គំនាបទីក្រុងព្យុងយ៉ាងបន្តទៀត។

នៅពេលនេះដែរកូរ៉េខាងជើងបាន ប្រកាសថា នឹងមិនមានការចរចារលើកម្ម វិធីបេមាណូរបស់ប្រទេសនេះឡើយ ។ប្រព័ន្ធ ផ្សព្វផ្សាយ របស់រដ្ឋកូរ៉េខាងជើង បានឲ្យ ដឹងថា កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន មិន មែនជាប្រធានបទសម្រាប់ យកទៅធ្វើកិច្ច ចរចានោះទេ ដោយបានប្ដេជ្ញាបន្ដអភិវឌ្ឍ សមត្ថភាពដ៏ខ្លាំងក្លាបន្ថែមទៀត។

បើតាមការចុះផ្សាយ របស់សារព័ត៌មាន ក្រុងព្យុងយ៉ាងបានឲ្យដឹងថា ប្រទេសកូរ៉េ ខាងត្បូង និងសម្ពន្ធមិត្ត អាមេរិករបស់ខ្លួន គួរបោះបង់ចោល នូវគោលបំណង ដែល ចង់ឲ្យប្រទេសកូរ៉េខាងជើងបោះបង់ចោលនូវកម្មវិធី អាវុធនុយក្លេអ៊ែរ និងមីស៊ីល។

ប្រទេសកូរ៉េខាងជើង នៅតែអះអាងថា ខ្លួននឹងបន្ដខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួន ជាមួយនឹងសមត្ថភាព អាវុធនុយក្លេអ៊ែរ ហើយកម្មវិធីនេះ នឹងមិនត្រូវបានដាក់ចូលក្នុងកិច្ចចរចាណាមួយនោះទេ ដោយបាន បញ្ជាក់ថា ប្រសិនបើកូរ៉េខាងត្បូង ចង់ស្ដារ ឡើងវិញ នូវទំនាក់ទំនងអន្ដរកូរ៉េ និងស្វែង រកសន្ដិភាព ខ្លួនគួរតែមើលពីការ វាយប្រហារ ដោយនុយក្លេអ៊ែរ លើកដំបូងរបស់អាមេរិក មកលើកូរ៉េខាងជើង៕ ម៉ែវ សាធី


ចែករំលែក៖